ខ្មែរប៉ុស្ដិ៍ Close

    អាយុ​៤២​ឆ្នាំ Shu Qi ក្មេង​ស្អាត​ស្ទើរ​មិន​ជឿ ពេល​ចូល​លេង​កម្មវិធី​របស់​ត្រចៀកកាំ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 2127
    អាយុ​៤២​ឆ្នាំ Shu Qi ក្មេង​ស្អាត​ស្ទើរ​មិន​ជឿ ពេល​ចូល​លេង​កម្មវិធី​របស់​ត្រចៀកកាំអាយុ​៤២​ឆ្នាំ Shu Qi ក្មេង​ស្អាត​ស្ទើរ​មិន​ជឿ ពេល​ចូល​លេង​កម្មវិធី​របស់​ត្រចៀកកាំ

    ទោះ​បី​ជា​ច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ក៏​ដោយ តែ​ហាក់​ដូច​សម្រស់​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​តៃវ៉ាន់ Shu Qi នៅ​តែ​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ឡើយ។

    កាល​​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា​កន្លង​ទៅ​នេះ ក្រោយ​​តារា​សម្ដែង​ស្រី​ចិន​ដី​គោក Zhao Wei ក្រុម​ការងារ​នៃ​កម្មវិធី​ចម្អីន​ម្ហូប “Chinese Restaurant” រដូវកាល​ទី​២​បាន​បញ្ចេញ​កម្រង​រូប​ផ្សព្វផ្សាយ​របស់​តារា​ស្រី​តៃវ៉ាន់ Shu Qi វិញ​ម្ដង។ នៅ​ក្នុង​រដូវកាល​ទី​២​នេះ ស្រី​ស្អាត​វ័យ​៤២​ឆ្នាំ​ ព្រម​ទាំង​ត្រចៀកកាំ​នឹង​គ្រប់គ្រង​ភោជនីយដ្ឋាន​តូច​ដ៏​ស្រស់ស្អាត​របស់​ខ្លួន​នៅ​លើ​ប្រទេស​បារាំង។

    នៅ​ក្នុង​រូបភាព​ទាំង​នេះ គេ​សង្កេត​ឃើញ​ថា អតីត​តារា​ស្រើបស្រាល​នៅ​តែ​មាន​សម្រស់​ក្មេង​ខ្ចី​មិន​ខុស​ពី​ស្រី​ៗ​វ័យ​២០​ឆ្នាំ​ទេ ទោះ​បី​ជា​ស្រី​ស្អាត​កើត​ឆ្នាំ​១៩៧៦ បាន​មាន​គ្រួសារ​ហើយ​ក៏​ដោយ៕