ខ្មែរប៉ុស្ដិ៍ Close

តើសម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអ្វីខ្លះស្របពេលប្រទេសប្រឈមមុខនឹងបញ្ហាជាមួយថៃ?

ដោយ៖ Sreyleak ​​ | ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 120
តើសម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអ្វីខ្លះស្របពេលប្រទេសប្រឈមមុខនឹងបញ្ហាជាមួយថៃ? តើសម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអ្វីខ្លះស្របពេលប្រទេសប្រឈមមុខនឹងបញ្ហាជាមួយថៃ?

 

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការហួសចិត្តចំពោះអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូច ជាពិសេសក្រុមអ្នកនយោបាយចាស់វស្សា ដែលតែងតែធ្វើការបំប៉ោងព័ត៌មាន ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ធ្វើឲ្យប៉ះពាល់ដល់កងទ័ពនៅជួរមុខ ខណៈការឌឺដងរបស់ក្រុមអ្នកនយោបាយចាស់វស្សាទាំងនោះត្រូវបានសម្តេចហៅថា «អន់ជាងក្មេងៗសម័យសព្វថ្ងៃទៅទៀត»។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធជាតិកម្ពុជា» នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឆាំងផ្កាប់មុខមួយចំនួន បានយកឱកាសដែលកម្ពុជាកំពុងប្រឈមមុខជាមួយថៃ ទៅកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ ពោលគឺពួកគេប្រកាន់ជំហរវាយតែគ្នាឯង ដោយបង្កើតឱ្យមានភាពស្រពិចស្រពិល និងបំបែកបំបាក់ស្មារតីសាមគ្គីជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យប្រជាពលរដ្ឋដែលមានឈាមជ័រជាខ្មែរកុំចេញសារ ឬសកម្មភាពណាមួយដែលបំបាក់ស្មារតីសាមគ្គីឯកភាពជាតិ និងសូមឈរនៅពីក្រោយកងទ័ពរបស់យើង ជាពិសេសកុំវាយបំបាក់សតិអារម្មណ៍កងទ័ពជួរមុខ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវឱ្យអ្នកនយោបាយគ្រប់មជ្ឃដ្ឋាន មិនថាអ្នកប្រឆាំងឬអ្នកគាំទ្រ មិនថាអ្នកនៅក្នុងឬអ្នកនៅក្រៅប្រទេសទេ ត្រូវរួបរួមសាមគ្គីគ្នាក្នុងពេលដែលប្រទេសយើងកំពុងប្រឈមមុខនឹងបញ្ហា៕

អត្ថបទទាក់ទង