ខ្មែរប៉ុស្ដិ៍ Close

តើតួអង្គណាខ្លះ បានចូលរួមចំណែកអភិវឌ្ឍរដ្ឋបាលសាធារណៈទំនើប?

ដោយ៖ Sreyleak ​​ | 15 ម៉ោងមុន ព័ត៌មានទូទៅ 154
តើតួអង្គណាខ្លះ បានចូលរួមចំណែកអភិវឌ្ឍរដ្ឋបាលសាធារណៈទំនើប? តើតួអង្គណាខ្លះ បានចូលរួមចំណែកអភិវឌ្ឍរដ្ឋបាលសាធារណៈទំនើប?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រយះពេលកន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធនៅតាមមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន និងប្រជាពលរដ្ឋ បានប្រឹងប្រែងរួមគ្នា បង្កើតវប្បធម៌នៃការចូលរួមលើកកម្ពស់ភាពជាម្ចាស់ការ តម្លាភាព គណនេយ្យភាពនៃការឆ្លើយតបបរិយាប័ន្ន និងសមធម៌។

សម្តេចធិបតី បានថ្លែងបន្តថា នេះជាគោលការណ៍គន្លឹះនៃអភិបាលកិច្ចល្អ និងជាស្នូលនៃយុទ្ធសាស្ត្រនៃចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មអភិបាលកិច្ចស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ ដើម្បីធានានិរន្តរ៍ភាពតួនាទី និងដំណើរការរដ្ឋបាលសាធារណៈ ដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមទាំងកសាងជាតិ ដែលមាននីតិរដ្ឋ សំដៅដល់ការអភិវឌ្ឍសង្គមប្រកបដោយបរិយាប័ន្ន និងចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅសណ្ខាគារសុខាភ្នំពេញ។