GANZBERG ប៉ះកំប៉ុង ឈ្នឡាន វគ្គជម្រុះដំបូងខេត្តបាត់ដំបងចំណាយពេលជាង7ម៉ោង ទីបំផុតរកឃើញជ័យលាភី
ការប្រកួតប្រជែង GANZBERG ប៉ះកំប៉ុង ឈ្នះឡាន វគ្គជម្រុះដំបូងដែលធ្វើឡើងនៅខេត្តបាត់ដំបងកាលពីថ្ងៃទី 26 ខែមេសា ឆ្នាំ 2025 ដែលមានបេក្ខជនមកពីបណ្តាស្រុកនានានៃបាត់ដំបងចូលរួមជាច្រើន ហើយចំណាយពេលរហូតទៅដល់ 7ម៉ោង 12 នាទី 35វិនាទី។
ក្នុងអំឡុងពេលជិត ៧ ម៉ោង បេក្ខជនត្រូវឆ្លងកាត់វិញ្ញាសារជាច្រើន ខណៈពេលគណៈកម្មការរៀបចំកម្មវិធីក៏បានដាក់ការប្រកួតជាពីរមានភាពតានតឹងនិងសប្បាយរីករាយក្នុងពេលតែមួយ
ចំណាត់ថ្នាក់ទី ១ ត្រូវបានគ្រងដោយ លោក សាំង សុវត្ថិ ដែលទទួលបានរង្វាន់ធំ ម៉ូតូធំ Yamaha FZ មួយគ្រឿង។
ចំណាត់ថ្នាក់ទី ២ ទៅលើ លោក រស់ សៅលៃ ដែលទទួលបានប្រាក់សរុប 1,000 ដុល្លារ។
ចំណាត់ថ្នាក់ទី ៣ បានទៅលើ លោក យិម សុដារ៉ាពង្ស ជាមួយប្រាក់រង្វាន់ 500 ដុល្លារ។
ចំណាត់ថ្នាក់ទី ៤ គឺ លោក សឹង សិទ្ធិស័ក ដែលទទួលបានប្រាក់រង្វាន់ 300 ដុល្លារ។
ចំណាត់ថ្នាក់ទី ៥ ឈ្នះដោយ លោក ប៉ោ សុវិនិត ដែលទទួលបានរង្វាន់ពិសេសពីកម្មវិធី។
គួរបញ្ចាក់ផងដែរថាជ័យលាភីទាំង5រូបនឹងមានសិទ្ធអាទិភាពទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជ័យលាភីលេខ1នៅរាជធានីភ្នំពេញដើម្បីក្លាយជាម្ចាស់រថយន្ត
សម្រាប់ទីតាំងជម្រុះបន្ទាប់នឹងធ្វើឡើងនៅបុរី ដីឡូត៍ ជាប់រោងចក្រឌិស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ចាប់ផ្តើមចុះឈ្មោះនៅទីតាំងផ្ទាល់នៅថ្ងៃទី 1 ឧសភា 2025 ខាងមុខនេះ
