ខ្មែរប៉ុស្ដិ៍ Close

តើកងទ័ពត្រូវបង្កើនសមត្ថភាពអ្វី ដើម្បីទប់ទល់ជាមួយស្ថានភាពពិបាកប៉ាន់ស្មាននៃសង្គ្រាមបច្ចេកវិទ្យា?

ដោយ៖ Sreyleak ​​ | ថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 183
តើកងទ័ពត្រូវបង្កើនសមត្ថភាពអ្វី ដើម្បីទប់ទល់ជាមួយស្ថានភាពពិបាកប៉ាន់ស្មាននៃសង្គ្រាមបច្ចេកវិទ្យា? តើកងទ័ពត្រូវបង្កើនសមត្ថភាពអ្វី ដើម្បីទប់ទល់ជាមួយស្ថានភាពពិបាកប៉ាន់ស្មាននៃសង្គ្រាមបច្ចេកវិទ្យា?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការ និងការគាំទ្រពីបណ្តាប្រទេសជាមិត្តទាំងអស់ ពិតជាបានជួយឱ្យកម្ពុជាមានប្រព័ន្ធហ្វឹកហ្វឺនកាន់តែប្រសើរឡើងជាលំដាប់។ សម្តេចធិបតី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម» នៅខេត្តព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដោយសារសង្គ្រាមបច្ចេកវិទ្យាបានកំពុងវិវត្តន៍ប្រកបដោយភាពពិបាកប៉ាន់ស្មាន ការបណ្តុះបណ្តាលយោធិនអាជីព និងការហ្វឹកហ្វឺនជំនាញឯកទេសចាំបាច់ត្រូវតែពង្រឹងចំណេះដឹង ជំនាញ ដើម្បីត្រៀមខ្លួនឆ្លើយទៅនឹងការវិវត្តន៍នៃការរីកចម្រើនបច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំនើប។ 

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា កិច្ចការចាំបាច់ដែលត្រូវធ្វើបន្ទាប់ពីសម្រេចបាននូវសមិទ្ធផលកំពង់ផែរាម គឺនៅបន្តការហ្ចឹកហ្វឺនបង្កើនសមត្ថភាពជំនាញ ក៏ដូចជាអាជីពកងទ័ពឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ ត្រូវពង្រឹងពង្រីកធនធានមនុស្ស សម្ភារៈបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗដែលអាចនឹងកើតមានឡើងជាយថាហេតុ ដោយត្រូវបង្កា និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕

អត្ថបទទាក់ទង