ខ្មែរប៉ុស្ដិ៍ Close

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងសាកសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

ដោយ៖ Sreyleak ​​ | ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 262
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងសាកសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងសាកសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

 

 

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងគោក បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ និងសាកសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤, ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ទទួលទិស ប្រាសាទតាមាន់ និងប្រាសាទតាក្របី ព្រមទាំងមេបញ្ជាការគ្រប់បណ្តាកងឯកភាព ឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ បានសម្តែងការស្វាគមន៍ចំពោះ  នាយឧត្តមសេនីយ៍  មេបញ្ជាការកងទ័ពជើងគោក  ដែលបានអញ្ជើញមកត្រួតពិនិត្យការងារ និងសាកសួរសុខទុក្ខ បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន នាឱកាសនេះ។  

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានក្នុងរយៈពេលកន្លងមក ដែលបានខិតខំបំពេញការងារ ការពារភូមិសាស្ត្រទទួលខុសត្រូវ និងបានដាក់ចេញទិសដៅការងារយុទ្ធសាស្រ្តមួយចំនួន  សម្រាប់បណ្តាកងឯកភាព ឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីសម្រេចចក្ខុវិស័យកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ ស្ថាពរ និងរឹងមាំ។ 

បន្ទាប់មក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងប្រតិភូក៏បានអញ្ជើញទស្សនា និងសួរសុខទុក្ខដល់កងកម្លាំងដែលកំពុងឈរជើងការពារនៅបង្គោលសីម៉ាលេខ១ និងលើប្រាសាទព្រះវិហារ, ប្រាសាទតាមាន់, ប្រាសាទតាក្របី ព្រមទាំងបានមានប្រសាសន៍ណែនាំឲ្យរក្សាទំនាក់ទំនងល្អជាមួយភាគីថៃ មិនបំពានគ្នា ឯរឿងព្រំដែនគឺទុកអោយគណៈកម្មការព្រំដែនវាងប្រទេសទាំងពីរ ជាអ្នកដោះស្រាយ៕