ខ្មែរប៉ុស្ដិ៍ Close

តើពាក្យ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» មានន័យយ៉ាងណា?

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 424
តើពាក្យ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» មានន័យយ៉ាងណា? តើពាក្យ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» មានន័យយ៉ាងណា?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព ដើម្បីយើងមានឱកាសអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍ផងដែរ ព្រោះថា សមិទ្ធផលនិងការរីក ចម្រើនរបស់សង្គមជាតិអាចកើតឡើងទៅបានអាស្រ័យដោយសុខសន្តិភាព។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវពាក្យស្លោកថា ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព បន្ថែមពីលើពាក្យស្លោក ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើគ្មានសន្ដិភាពនោះទេ កម្ពុជាក៏មិនមានភ្ញៀវទេសចរមកទស្សនាដែរ ព្រោះថា ទេសេចរនឹងមិនចំណាយលុយទិញសំបុត្រយន្តហោះ និងចំណាយពេលវេលាទៅកម្សាន្តនៅកន្លែងដែលមានសង្រ្គាមឬអសន្តិសុខនោះឡើយ បើទោះបីជាការចំណាយនោះអស់ប្រាក់តិចក៏ដោយ៕

 

អត្ថបទទាក់ទង