ខ្មែរប៉ុស្ដិ៍ Close

បំណែកនៃចេតិយ​បញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិយុត្តិវង្ស

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 103
បំណែកនៃចេតិយ​បញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិយុត្តិវង្ស បំណែកនៃចេតិយ​បញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិយុត្តិវង្ស

បំណែកនៃចេតិយបញ្ចុះព្រះរាជអដ្ឋិធាតុព្រះអង្គម្ចាស់ស៊ីសុវត្ថិយុត្តិវង្ស ស្ថិតនៅក្នុងបរិវេណវត្តសាលាគូ ស្រុកពញាឭ ខេត្តកណ្តាល។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិយុត្តិវង្ស គឺជា​ស្ថាបនិក​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ដំបូង ដែលបានសោយទិវង្គតថ្ងៃទី១១ ខែសីហា គ.ស១៩៤៧។

ប្រវត្តិសង្ខេបរបស់ទ្រង់ដែលបានសរសេរនៅក្នុង “ប្រវត្តិសាស្ត្រកម្ពុជានិងវរជនខ្មែរ” បានសរសេរថា ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្សប្រសូតនៅឆ្នាំ១៩១៣ នៅរាជធានីភ្នំពេញ។ ព្រះបិតានាម ចំរើន វង្ស ត្រូវជាចៅព្រះអង្គ ភឹម ព្រះមាតានាម យុភិផន ជាចៅព្រះបាទស៊ីសុវត្ថិ។ ព្រះអង្គបានសិក្សាថ្នាក់បឋមសិក្សានិង​មធ្យម​​​​សិក្សា​នៅ​ភ្នំពេញនិងព្រៃនគរ។ បន្ទាប់មកព្រះអង្គបានសិក្សាកម្រិតឧត្ដមសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រ MONTPELLIER ស្រុកបារាំង។ ព្រះអង្គបានទទួលសញ្ញាបត្រ “បណ្ឌិតរដ្ឋគណិតវិទ្យា” នៅ​ឆ្នាំ១៩៤១។ព្រះអង្គមានមហេសីជាស្ត្រីជាតិបារាំងនិងចូលជាសកម្មជននៃគណបក្សសង្គមនិយមបារាំង។ ទ្រង់ស៊ីសុវត្ថិ​យុត្តិវង្ស​បាន​វិល​ត្រលប់​ចូល​កម្ពុជា​នៅខែ​មិថុនា ឆ្នាំ ១៩៤៦ និងបានជាប់ឆ្នោតជាប្រធាន”គណបក្សប្រជាធិបតេយ្យ” ដែល​​ទើបនឹងបង្កើតនៅខែមេសាឆ្នាំ១៩៤៦ ដោយលោកស៊ឹមវ៉ា ឈានវ៉ន អៀវកើស។

ទ្រង់បាននាំចូលលទ្ធិប្រជាធិបតេយ្យមកស្រុកខ្មែរមុនគេបង្អស់ ហើយបានកែប្រែរបបរាជានិយមផ្ដាច់ការមកជា “របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ” ជាពិសេស​ទ្រង់​ជាស្ថាបនិក​​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើកដំបូងនៅថ្ងៃទី៦ ឧសភាឆ្នាំ១៩៤៧។ ទ្រង់យុត្តិវង្សបានចូលទិវង្គតនៅថ្ងៃទី១១សីហាឆ្នាំ១៩៤៧ (ព្រឹត្តិបត្រ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​សរសេរថាថ្ងៃទី១១វិច្ឆិកា១៩៤៧) ដោយជម្ងឺ តែមតិខ្លះនិយាយថា “សុគតទាន់ហន់” របៀបនេះបង្កើតឲ្យមានការសង្ស័យ។ ស៊ីសុវត្ថិយុត្តិវង្សជាក្សត្រាខ្មែរម្នាក់ ជា​វរជន​ជា​បញ្ញវន្តមានប្រាជ្ញាឈ្លាសវៃដែលពិបាករកក្សត្រា ក្សត្រីណាមកប្រៀបនឹងព្រះអង្គបានឡើយ។

អត្ថបទដោយ៖ ទី សារឿន

 

ព្រះអង្គម្ចាស់ស៊ីសុវត្ថិយុត្តិវង្ស