ខ្មែរប៉ុស្ដិ៍ Close

ចិនផ្តល់បទពិសោធន៍ដល់កម្ពុជា ទាក់ទងនឹងការថែរក្សាបរិស្ថាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 28
ចិនផ្តល់បទពិសោធន៍ដល់កម្ពុជា ទាក់ទងនឹងការថែរក្សាបរិស្ថាន ចិនផ្តល់បទពិសោធន៍ដល់កម្ពុជា ទាក់ទងនឹងការថែរក្សាបរិស្ថាន

លោក ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាផ្តល់បទពិសោធន៍ដល់កម្ពុជា ទាក់ទងនឹងការការពារបរិស្ថាន ខណៈបង្កើតការិយាល័យ រៀបចំមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានរួមគ្នា បន្ថែមទៀតនោះ។

លោក ZHAO Yingmin បានថ្លែងបែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងបរិស្ថាន។ លោក ZHAO Yingmin បានថ្លែងយ៉ាងដូច្នេះថា «ការការពារបរិស្ថាន គឺជាកត្តាសំខាន់បំផុត សម្រាប់ប្រទេសនីមួយៗ ហើយចិន ត្រៀមខ្លួនជានិច្ចសម្រាប់ ការជួយដល់កម្ពុជា ទាក់ទងនឹងបរិស្ថាននេះ»។

លោក ZHAO Yingmin បានបន្តថា ការចុះអនុស្សរណៈជាមួយគ្នានាថ្ងៃនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតទាក់ទង និងការការពារបរិស្ថាន និងជីវៈចម្រុះ ផ្សេងៗទៀតដែលត្រូវទុកមិនអាចខានបាននោះ។

សូមរំលឹកថា លោក ZHAO Yingmin អនុរដ្ឋមន្ត្រី នៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន បានមកនបំពេញទស្សនកិច្ច នៅកម្ពុជា រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ។ គោលបំណង នៃដំណើទស្សនកិច្ចរបស់លោក ZHAO គឺផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងបរិស្ថាន រវាងប្រទេសទាំង២ កម្ពុជា-ចិន។

ក្នុងអំឡុងបំពេញទស្សនកិច្ចនេះលោក ZHAO Yingmin ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយកម្ពុជាចំនួនបីដូចជា ទី១- ការបង្កើតការិយាល័យរៀបចំ បង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន ទី២- កិច្ចសហប្រតិបត្តិការអភិរក្សជីវៈចម្រុះ កម្ពុជា-ចិន និងទី៣- គម្រោងឧបត្ថម្ភម៉ាស៊ីនសំអាតទឹកកខ្វក់ និងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ «ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌល សហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន» ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ឱ្យល្អប្រសើរ ជាពិសេសលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងគ្រប់គ្រង វិស័យបរិស្ថាននៅកម្ពុជា ឱ្យមានប្រសិទ្ធភាពជាដើម។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលចូលរួមជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខា បានថ្លែងថា ឯកសារដែលចុះកិច្ចព្រមព្រៀងរួមគ្នានេះ នឹងកំណត់ទិសដៅច្បាស់លាស់ សម្រាប់កិច្ចគាំពារបរិស្ថាននៅកម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជា ដើម្បីឱ្យមានសមត្ថភាព ក្នុងអនុវត្តការងារបរិស្ថាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងផ្តល់នូវព័ត៌មានជាក់លាក់មួយ ដែលធ្វើឱ្យវិស័យបរិស្ថានឱ្យកាន់តែប្រសើរឡើង។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក សាយ សំអាល់ បានលើកឡើងថា កម្ពុជាស្វាគមន៍ ជានិច្ចចំពោះការផ្តល់បទពិសោធន៍របស់ភាគីចិន ហើយក៏អគុណដល់ភាគីចិន ដែលបានជួយដល់កម្ពុជា ក្នុងការគ្រប់គ្រងលើវិស័យបរិស្ថាននេះ ៕

អត្ថបទទាក់ទង