ខ្មែរប៉ុស្ដិ៍ Close

វីដេអូសំណើចតែបង្កប់អត្ថន័យជ្រៅ!! ការរួមកំលាំងជាថាមពលដ៏ខ្លាំងអស្ចារ្យ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 58

នៅក្នុងសង្គមការរស់នៅបច្ចុប្បន្ន តែងតែមានមនុស្សសំបូរបែបណាស់ មានសម្បុរ សរ ខ្មៅ ស្រអែម សណ្តែកបាយ លឿង កំពស់ ខ្ពស់ ទាប មធ្យម សក់វែង សក់ខ្លី សក់ត្រង់ សក់រួញ ចិត្តល្អ ចិត្តអាក្រក់ មនុស្សប្រព្រឹត្តអំពើល្អ ប្រព្រឹត្តអំពើអាក្រក់ មានគ្រប់បែប យ៉ាងទាំងអស់។ តែទោះជាយ៉ាងណាអំពើល្អតែងតែមានច្រើនជាងអំពើអាក្រក់ ការប្រព្រឹត្តអំពើល្អតែងតែទទួលបានផលតបស្នងមកវិញនូវផលល្អជាច្រើនសម្រាប់ខ្លួនឯង មានចិត្តជ្រះស្រឡះ ហើយជាមនុស្សពោរពេញទៅដោយសុភមង្គល។ រីឯមនុស្សដែលចូលចិត្តប្រព្រឹត្តអំពើអាក្រក់វិញតែងតែច្រណែនឈ្នានីស អំពីល្អជានិច្ច ព្រោះមិនបានធ្វើល្អដូចគេ។

រីឯការសម្រេចកិច្ចការអ្វីមួយ ក៏មិនអាចធ្វើកិច្ចការនោះបានសម្រេចជោគជ័យ បានល្អរលូន ដោយយើងតែម្នាក់ឯងនោះដែរ។ ក្នុងការសម្រេចជោគជ័យ ត្រូវរួមកំលាំងអោយបានច្រើនទើបភាពនៃការទទួលជោគជ័យរបស់យើង បានភាគរយខ្ពស់ជាជាងយើងធ្វើវាតែម្នាក់ឯង ការធ្វើអ្វីតែម្នាក់ឯងអាចអោយយើងប្រឈមនឹងហានីភ័យនៃការទទួលបរាជ័យខ្ពស់ផងដែរ។ អំបោះមួយសរសៃយើងអាចទាញដាច់ដោយងាយ តែបើអំបោះ៥០០សរសៃអាចវិញជាខ្សែរមួយដល់ធំទោះទាញមនុស្ស៥០០នាក់ក៏មិនដាច់ដែរ។ ឥទ្ធិពលនៃការរួមកំលាំងជាថាមពលដ៏ខ្លាំងអស្ចារ្យ ដូចនៅក្នុងវីដេអូខាងក្រោម៖

មានពាក្យមួយថាចង្កិះមួយបាច់គេកាច់មិនបាក់ គេចង់សំដៅទៅលើឥទ្ធិពលនៃកម្លាំងសាមម្គី។ តែកាលណាយើងចេះព្រួតដៃគ្នាធ្វើអ្វីមួយនោះ ទោះបីជាមានឧបសគ្គយ៉ាងណាក៏មិនអាចឈ្នះនូវការប្រឹងប្រែងនិងសេចក្តីព្យាយាមរបស់យើងបានឡើយ។

សត្វកណ្តៀរបានសហការណ៏គ្នាពាំដីម្តងមួយគ្រាប់ៗពីមួយថ្ងៃទៅមួយថ្ងៃហើយចុងក្រោយក៏បានក្លាយជាដំបូកមួយយ៉ាងធំ។