ខ្មែរប៉ុស្ដិ៍ Close

ហ្វេសប៊ុក Jasmine Angkor ទម្លាយពីមូលហេតុដែល ទណ្ឌិត សម រង្ស៊ី លើកយកប្រធានបទ CLV-DTA មកវាយប្រហារមុនព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ដោយ៖ Sreyleak ​​ | ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 156
ហ្វេសប៊ុក Jasmine Angkor ទម្លាយពីមូលហេតុដែល ទណ្ឌិត សម រង្ស៊ី លើកយកប្រធានបទ CLV-DTA មកវាយប្រហារមុនព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ហ្វេសប៊ុក Jasmine Angkor ទម្លាយពីមូលហេតុដែល ទណ្ឌិត សម រង្ស៊ី លើកយកប្រធានបទ CLV-DTA មកវាយប្រហារមុនព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

 

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ហ្វេសប៊ុក Jasmine Angkor បានទម្លាយឱ្យសាធារណជនបានដឹងពីប្រវត្តិ ក៏ដូចជាមូលហេតុដែល ទណ្ឌិត សម រង្ស៊ី លើកយកប្រធានបទ CLV-DTA មកវាយប្រហាររដ្ឋាភិបាលកម្ពុជាមុនព្រឹត្តិការណ៍នៃការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ នៅក្នុងហ្វេសប៊ុក Jasmine Angkor មានខ្លឹមសារដូចខាងក្រោម៖

ហេតុអ្វីបានជា សម រង្ស៊ី លើកយកប្រធានបទ CLV-DTA មកវាយប្រហាររដ្ឋាភិបាលកម្ពុជាមុនព្រឹត្តិការណ៍នៃការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ?
ហេតុអ្វីប្រជាពលរដ្ឋមិនដឹងថា សម រង្ស៊ី កំពុងបំផ្លាញកម្ពុជា? តើ សម រង្ស៊ី ជានណា? តើ សម រង្ស៊ី កំពុងបម្រើឱ្យសហរដ្ឋអាម៉េរិក ឬ/និង យួន (យួនសេរីគាំទ្រដោយអាម៉េរិក និង/ឬសហរដ្ឋអាម៉េរិក) ឬកម្ពុជា?
តើ សម រង្ស៊ី នាំប្រជាពលរដ្ឋអោយយល់ខុសមួយលើកជាពីរលើក តាំងពីការជីកព្រែកហ្វូណនតេជោរហូតមកដល់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ស្រប តាមច្បាប់អន្តរជាតិបន្ថែមទៀត គឺដើម្បីអ្វី?

ហេតុអ្វីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ត្រូវបានលើកយកមកធ្វើជាប្រធានបទដើម្បីញុះញង់បង្កចលាចលសង្គមនៅពេលដែលព្រែកជីកហ្វូណនតេជោ ជិតបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗនេះ?

ក.ទីតាំងភូមិសាស្ត្រនិងប្រវត្តិសាស្ត្រនៃគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA គឺជាភាពដៃគូរប្រចាំតំបន់ដែលត្រូវបានបង្កើតឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៩៩ ជាឆ្នាំដែលកម្ពុជាបានចូលជាសមាជិកទី១០ នៃក្របខណ្ឌអាស៊ាន(ASEAN)។ CLV-DTA ជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រពហុភាគីមួយស្ថិតក្រោមយន្តការអនុមហាតំបន់មេគង្គ (GMS) នៅក្នុងក្របខណ្ឌអាស៊ាន (ASEAN) ដោយបានកំណត់យកទីតាំងនៃបណ្តាខេត្តមួយចំនួននៃប្រទេសជាសមាជិក កម្ពុជា ឡាវ និងវៀតណាម។

តំបន់ខាងលើ មានភូមិសាស្ត្រជាតំបន់ព្រៃភ្នំនិងមានសភាពស្មុគស្មាញ ជួបការលំបាកក្នុងការរស់នៅ ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរនិងការអភិវឌ្ឍស្ថិតនៅក្នុងកម្រិតទាប។
បណ្តាខេត្តពាក់ព័ន្ធរួមមាន៖
+ ប្រទេសកម្ពុជាមានខេត្តចំនួន៤ គឺខេត្ត ១. រតនគិរី ២.មណ្ឌលគិរី ៣.ក្រចេះ និង៤.ស្ទឹងត្រែង
+ប្រទេសឡាវមានខេត្តចំនួន ៤ គឺខេត្ត ១.អាតាពើ
(Attapeu) ២.សាឡាវ៉ាន់ (Salavan) ៣.សេកុង (Sekong) និង៤.ចំប៉ាសាក់ (Champasak)
+ប្រទេសវៀតណាម មានខេត្តចំនួន៥ គឺខេត្ត ១.កុនទុម (Kan Tum) ២.ហ្កាឡាយ (Gia Lai) ៣.ដាក់ឡាក់ (Dak Lak) ៤.ដាក់ណុង (Dak Nong) និង៥.ប៊ីនភឿក (Binh Phuoc)។

ប្រវត្តិសាស្ត្រនៃទីតាំងខាងលើរវាងកម្ពុជានិងវៀតណាម បានក្លាយជាស្រមោលដែលមិនអាចបំភ្លេចបាននៅពេលដែលយួនខាងជើងចាប់ផ្តើមផែនការវាយលើយួនខាងត្បូងដែលទទួលបានការគាំទ្រដោយសហរដ្ឋអាម៉េរិក គឺបានប្រើប្រាស់ផ្លូវលំហូជីមិញដែលត្រូវបានអញ្ញាតដោយសម្តេច នរោត្តម សីហនុក្នុងអំឡុងឆ្នាំ ១៩៥០-១៩៦០ ឱ្យយួនខាងជើងឆ្លងកាត់និងប្រើប្រាស់ដីកម្ពុជាដើម្បីដឹកអាវុធរបស់ចិននិងរុស្ស៊ី ពីផែកំពង់សោមនៃខេត្តព្រះសីហនុមកជួយវៀតណាមខាងជើង។

នាឆ្នាំ១៩៦៥ សម្តេច នរោត្តម សីហនុ បានផ្តាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាម៉េរិកហើយបន្តអនុញ្ញាតឱ្យវៀតណាមខាងជើងប្រើប្រាស់ផ្លូវតាមព្រំដែន។ ស្ថានភាពនេះបានធ្វើឱ្យអាម៉េរិកមានការខឹងសម្បារយ៉ាងខ្លាំង ហើយបានគាំទ្ររបប លន់ នល់ នាឆ្នាំ១៩៧០ ដើម្បីធ្វើរដ្ឋប្រហារទំលាក់ សម្តេច នរោត្តម សីហនុ។

នាឆ្នាំ១៩៧៥ ខណៈដែលទីក្រុង សៃហ្គន បានដួលរលំ ហើយក៏ជាព្រឹត្តិការណ៍ដែលអាចនិយាយថា អាម៉េរិកបានចាញ់សង្គ្រាមនៅឥណ្ឌូចិនផងដែរ កម្ពុជារងការទំលាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសហរដ្ឋអាម៉េរិកនិងត្រូវបានគ្រប់គ្រងដោយរបបប្រល័យពូជសាសាន៍ ប៉ុល ពត ដែលអាម៉េរិកចង់បង្ហាញពិភពលោកថា ប្រទេសដែលគាំទ្ររបបកុម្មុយនីស្តគឺមានភាពព្រៃផ្សៃ។ ស្របគ្នានេះដែរ ឡាវ ក៏ទទួលរងបញ្ហាដូចគ្នាពីការទំលាក់គ្រាប់បែក ប៉ុន្តែតិចជាងកម្ពុជា។

នាឆ្នាំ១៩៩០ ជាឱកាសត្រឡប់មកវិញ អាម៉េរិកក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងក្រោមការរៀបចំរបស់ UNTAC ដែលផ្តួចផ្តើមដោយសហរដ្ឋអាម៉េរិក ក្នុងនោះយើងពិនិត្យឃើញថា កងទ័ពយួនខាងត្បូងដែលហៅថា FULRO ដែលជាក្រុមតំណាងឱ្យក្រុមជនជាតិ ភាគតិចតំបន់ភ្នំដែលបានចូលមកកម្ពុជាប្រហែលជាង១០.០០០នាក់ដើម្បីប្រើប្រាស់ជាទីតាំងវាយបកលើយួនខាងជើង ប៉ុន្តែត្រូវបានបដិសេធនិងបណ្តេញចេញពីប្រទេស ហើយនាឆ្នាំ១៩៩២ ក្រុមនោះ ត្រូវបានសហរដ្ឋអាម៉េរិកទទួលយកក្នុងនាមមនុស្សធម៌ និងត្រូវបានសម្របសម្រួលដោយ UNHCR ឱ្យពួកគេទៅរស់នៅសហរដ្ឋអាម៉េរិកក្នុងរដ្ឋ North Carolina (Greensboro) និង California និងរដ្ឋផ្សេងៗទៀត និងប្រទេសបារាំង អូស្ត្រាលី និងកាណាដា។ នៅក្នុងរដ្ឋ North Carolina ក្រុម FULRO និងជនជាតិម៉ុងតាញ៉ា បានរួមគ្នាបង្កើតឡើងនូវសហគមន៍ Degar (ឬរដ្ឋ Degar) និងមានសហគមន៍ម៉ុងតាញ៉ាដេហ្គា (MDA) ។

សហគមន៍ ម៉ុងតាញ៉ាដេហ្គា (MDA) ត្រូវបានទទួលស្គាល់នាអំឡុងឆ្នាំ២០០០ ហើយដឹកនាំដោយ កុក ស ហើយក្រោយមកក៏មានទំនាក់ទំនងជិតស្និទ្ធិនឹង សម រង្ស៊ី ហើយដែលទាំងពីរនាក់ នាថ្ងៃ១៤ ខែមេសា ឆ្នាំ២០១៣ បានចុះហត្ថលេខាព្រមកាត់ខេត្ត៤ គឺខេត្ត ១.រតនគិរី ២.មណ្ឌលគិរី ៣.ក្រចេះ និង៤.ស្ទឹងត្រែង ដើម្បីបង្កើតរដ្ឋដេហ្គាប្រសិនបើគណបក្សសង្គ្រោះជាតិ (CNRP) ឈ្នះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០១៣។

ជាលទ្ធផលជនក្បត់ជាតិ សម រង្ស៊ី ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារអស់មួយជីវិតពីបទប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែកប្រព្រឹត្តនៅរាជធានី៕

អត្ថបទទាក់ទង