ខ្មែរប៉ុស្ដិ៍ Close

សភាសម្ព័ន្ឋសហជីព​ជាតិកម្ពុជា ចេញ​ញាត្តិថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានសន្យាកាត់ដី៤ខេត្តឲ្យទៅវៀតណាម

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
សភាសម្ព័ន្ឋសហជីព​ជាតិកម្ពុជា ចេញ​ញាត្តិថ្កោលទោសទណ្ឌិត សម រង្ស៊ី  ដែលបានសន្យាកាត់ដី៤ខេត្តឲ្យទៅវៀតណាម សភាសម្ព័ន្ឋសហជីព​ជាតិកម្ពុជា ចេញ​ញាត្តិថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានសន្យាកាត់ដី៤ខេត្តឲ្យទៅវៀតណាម

នៅ​មុន​នេះ​បន្តិច ថ្នាក់ដឹកនាំ សមាជិកសមាជិកាក្រុមប្រឹក្សាភិបាល និងសមាជិកសមាជិកា  នៃសភាសម្ព័ន្ឋសហជីព​ជាតិកម្ពុជាទាំងអស់ចំនួន ៣៩២០១៨ នាក់ បាន​ចេញ​ញត្តិ​ថ្កោលទោសយ៉ាង​ដាច់​អហង្ក​ការ ចំពោះទង្វើ​ក្បត់​ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលធ្វើដើម្បីតែផលប្រយោជន៍ និងអំណាចនយោបាយ​បក្ស​ពួករបស់ខ្លួន​។ ជាពិសេសបុគ្គលរូបនះ បាន​ប្រព្រឹត្ត​នូវទង្វើល្មើសច្បាប់ជាច្រើនលើកច្រើនសារ ដោយ​មិនបា​ន​គិត​អំពីឧត្តមប្រយោជន៍ជាតិឡើយ។

ខ្លឹមសារ​ញត្តិរបស់​សភាសម្ព័ន្ឋសហជីព​ជាតិកម្ពុជាបាន​បន្តថា៖

ទង្វើក្បត់ជាតិ និងក្បត់ប្រជាជនថ្មីមួយទៀតដែលទណ្ឌិត សម រង្ស៊ី បានប្រព្រឹត្តដើម្បីបំពេញនូវ មហិច្ជតានយោបាយរបស់ខ្លួន គឺការចុះហត្ថលេខាជាមួយលោក កុក សរ ដែលជាមេចលនា​ជនជាតិ​ដើម​ភាគតិច Degar (ម៉ុងតាញ៉ា)វៀតណាម កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ដែលក្នុងនោះទណ្ឌិតសម រង្ស៊ី បានសន្យាផ្តល់សិទ្ធិស្វ័យភាព និងកាត់ទឹកដីខេត្តចំនួន៤រួមមាន៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្ត​ក្រចេះ និងខេត្តស្ទឹងត្រែង ឲ្យទៅមេចលនាជនជាតិដើមភាគតិច Degar(ម៉ុងតាញ៉ា)វៀតណាម នៅពេល​បក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាល។

យោងតាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍នៅពេលថ្មីៗនេះ ទណ្ឌិត សម រង្សី បាន​សារ​ភាពថា ពិតជាបានចុះហត្ថលេខាជាមួយ លោក កុក សរ កាលពីឆ្នាំ២០១៣ ពិតប្រាកដមែន ដែល​ទង្វើនេះ បានធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមានការព្រួយបារម្មណ៏យ៉ាងខ្លាំង អំពីផលប៉ះពាល់ជាវិជ្ជមាននៃ​បូរណ​ភាព​ទឹកដី និង អធិបតីភាពរបស់ប្រទេសកម្ពុជា បើសិន​ជាទណ្ឌិត សម រង្ស៊ី មានឱកាសដឹកនាំ​ប្រទេសកម្ពុជា​នៅ​ពេលណាមួយ ។

សភាសម្ព័ន្ឋសហជីព​ជាតិកម្ពុជា ក៏បាន​បញ្ជាក់​ដែរថា ​ជាថ្មីម្តងទៀត យើងខ្ញុំទាំអស់គ្នា ជាសមាជិកសមាជិកា សភាសម្ព័ន្ឋសហជីពជាតិកម្ពុជាទាំងអស់ មិនអាចទទួលយកបាននូវបទល្មើសដ៏ធ្ងន់ធ្ងរនេះនិងសូមធ្វើការថ្កោលលទោសយ៉ាងដាច់អហង្គការ ចំ​ពោះ​​​ទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី និងសូមអំពាវនាវដល់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ឋ និងស្ថាប័នតុលាការ​ចាត់វិធានការទណ្ឌិត សម រង្ស៊ី ទៅតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរបំផុត ៕

សូម​អាន​ញត្តិ​របស់​សភាសម្ព័ន្ឋសហជីព​ជាតិកម្ពុជា ដូចតទៅ៖

 

អត្ថបទទាក់ទង