ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ទិត សុធា និងក្រុមការងារនាំយកទៀនវស្សានិងទេយ្យទានប្រគេនព្រះសង្ឃ៦វត្តក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ

ដោយ៖ Sreyleak ​​ | ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 129
ឯកឧត្តម ទិត សុធា និងក្រុមការងារនាំយកទៀនវស្សានិងទេយ្យទានប្រគេនព្រះសង្ឃ៦វត្តក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ឯកឧត្តម ទិត សុធា និងក្រុមការងារនាំយកទៀនវស្សានិងទេយ្យទានប្រគេនព្រះសង្ឃ៦វត្តក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ

 

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅវត្តតាលវ័ន ហៅក្តីចារ៉ិ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តម ទិត សុធា អនុប្រធានក្រុមការងារគណៈពង្រឹងចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ ក្នុងនាមឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត  លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដោយមានការចូលរួមដោយ ឯកឧត្តម សេង សាវន និងលោកជំទាវ ឯកឧត្តម គឹម ចាន់សំណាង , ឯកឧត្តម ទេពកេន វណ្ណកន និងក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្វាយ ដែលមានឯកឧត្តម បួន លឹមហេង ជាប្រធាន បាននាំយកនូវទៀនវស្សាចំនួន១២ដើម ,ទេយ្យវត្ថុ និងថវិកាចំនួន២លាន៧០ម៉ឺនរៀល ប្រគេនព្រះសង្ឃចំនួន៦វត្ត ក្នុងឃុំកំពង់ស្វាយ ដែលក្នុងមួយវត្តៗប្រគេនបច្ច័យ៤៥ម៉ឺនរៀល សម្រាប់ឱកាសនៃការចូលព្រះវស្សារយៈពេល៣ខែ គិតចាប់ត្រឹមពីថ្ងៃ១រោចខែ អាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ ដែលស្ថិតក្នុងវស្សានរដូវ និងក៏ជាថ្ងៃដ៏នក្ខត្តឬក្សនៃពិធីបុណ្យ អាសាឡ្ហបូជា ក្នុងព្រះពុទ្ធសាសនាផងដែរ។ 

ឯកឧត្តម ទិត សុធា បានមានប្រសាសន៍សំណេះសំណាល ទូលប្រគេនព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត សីលវ័ន សីលវត្តី  និងពុទ្ធបរិស័ទ នាឱកាសនោះថា ក្នុងរបបបនប្រល័យពូជសាសន៍ប៉ុល ពត ចន្លោះឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៨ ប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីអស់ វត្តអារាមត្រូវវាយដំកំទិចចោល ហើយក៏គ្មានព្រះសង្ឃសម្រាប់ធ្វើជាស្រែបុណ្យនោះដែរ ប៉ុន្តែ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំកម្លាំងចលនាតស៊ូយកអាយុជីវិតជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងឥស្សរជនជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា របបខ្មៅងងឹតនោះបានដួលរលំ  និងនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហេដ្ឋរចនាសម្ព័ន្ធប្រទេស ត្រូវបានស្តារ កសាង និងអភិវឌ្ឍយ៉ាងឆាប់រហ័ស រហូតមានការរីកចម្រើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ន ក្នុងនោះ វត្តអារាមក៏បានដុះឡើងដូចផ្សិត ព្រះសង្ឃជាច្រើនម៉ឺនអង្គនៅកម្ពុជា តំណាងព្រះសង្ឃក្នុងពុទ្ធសាសនៈមណ្ឌល បាននិងកំពុងគង់អាស្រ័យ បដិបត្តិព្រះធម៌ ព្រះវិន័យ  សិក្សារៀនសូត្រ និងការផ្សព្វផ្សាយព្រះធម៌សង្គ្រោះពុទ្ធបរិស័ទនៅគ្រប់ទីកន្លែង ។ ទាំងនេះបង្ហាញថា វិស័យពុទ្ធចក្រ និងអាណាចក្រ ខ្វះគ្នាមិនបានឡើយ ។ 

ក្នុងន័យនេះ ឯកឧត្តម ទិត សុធា បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចតេជោ ប្រធានគណបក្ស សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ហើយនាពេលចុងក្រោយនេះ ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ក៏បានជូនដំណឹងដល់ក្រុមការងារចុះមូលដ្ឋាន ត្រូវសហការគ្នា គិតគូរៀបចំតាមគ្រប់លទ្ធភាព ដើម្បីចូលរួមការប្រគេនទៀនវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ សម្រាប់ទំនុកបម្រុងដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សារយៈពេល៣ខែនេះ ដែលស្ថិតនៅក្នុងមូលដ្ឋានក្រុង ស្រុក ដែលខ្លួនទទួលបន្ទុក ។  

ដោយអនុវត្តតាមគន្លងបវេណីរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដូចនេះ ការប្រគេនទៀនវស្សា និងទេយ្យវត្តុនៅក្នុងវត្ត តាលវ័ន ហៅ« ក្តីចារ៉ិ» នាពេលនេះ ដោយក្រុមការងារដឹកនាំដោយ ឯកឧត្តម ទិត សុធា គឺពិតជាបានបង្ហាញនូវការលើកស្ទួយដល់វិស័យពុទ្ធចក្រ និងរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ដែលបន្តតាំងពីសម័យពុទ្ធកាលមក ក៏ដូចជាមានការញ៉ាំងឱ្យមានភាពស្និទ្ធស្នាលរវាងក្រុមការងារ និងប្រជាពលរដ្ឋនៅនឹងមូលដ្ឋាន ដែលជាកម្លាំងសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ និងកក់ក្តៅរបស់សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ និងក៏ជាការចិញ្ចឹមនូវប្បធម៌ចែករំលែកនេះ ជារៀងរហូតតទៅ៕

អត្ថបទទាក់ទង