ខ្មែរប៉ុស្ដិ៍ Close

ផ្ទះទី១២៤ និងជាអំណោយរបស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវ​បានប្រគល់​ដល់អតីតយុទ្ធជន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 75
ផ្ទះទី១២៤ និងជាអំណោយរបស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន  សែន ត្រូវ​បានប្រគល់​ដល់អតីតយុទ្ធជន ផ្ទះទី១២៤ និងជាអំណោយរបស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវ​បានប្រគល់​ដល់អតីតយុទ្ធជន

ឧត្តមសេនីយទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំក្រុម​ការងារសមាគម រួមជាមួយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ បានទៅប្រគល់ផ្ទះមួយខ្នងជូនដល់អតីតយុទ្ធជន លោក រស់ សារ៉េត ដែលជាខ្នងផ្ទះលើកទី១២៤ និងជាអំណោយរបស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។

សូម​ជម្រាប​ថា​ លោក រស់ សារ៉េត ជាអតីតយុទ្ធជន មានឋានៈអនុសេនីយ៍ត្រី អាយុ៥៤ ឆ្នំាចូលបម្រើក្នុងជួរកងទ័ព នៅថ្ងៃ ទី០៣ ខែមិនា ឆ្នាំ១៩៨០ នៅអង្គភាពកងពលលេខ២ចាស់ មានមុខងារ ជាមេបញ្ជាការ កងអនុសេនាតូច ឈរជើងនៅតំបន់ដំបូកខ្ពស់ ឃុំសាលាវិស័យ ស្រុកប្រាសាទល្ល័ង្ក ខេត្តកំពង់ធំ ក្រោយមកក៏បានត្រូវរបួស ពិការ ជើងខាងស្ដាំដោយសារជាន់មីន នៅឆ្នាំ១៩៩៤ ។

ក្នុងឱកាសនោះ លោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិសឹករងកំពង់ធំ បានមានប្រសាសន៍ថា ដោយបានសិក្សាស្វែងយល់ ពីបញ្ហាខ្វះខាតរបស់ក្រុមគ្រសារលោក រស់ សារ៉េត ដែលគ្មានលទ្ធភាព សាងសង់លំនៅដ្ឋានបានសមរម្យនិងគេ ក៏បានឯកភាពគ្នាជាមួយ គណះកម្មាធិការសមាគម សម្រេចសាងសង់ ផ្ទះមួយខ្នងដែលជា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ ចំណែកផ្ទះថ្មីដែលបានសាងសង់រួច និងត្រូវបានប្រគល់ជូន មានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីឈើ ខ្ពស់ផុតពីដីរនាបនិង ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ដែលបានចំណាយថវិកា ក្នុងការសាងសង់អស់ទឹក ប្រាក់ ៧,២៥០,០០០ រៀលក្នុងនោះក្រុមការងារបានឧបត្ថម្ភជូនគាត់បន្ថែមទៀត មានអង្ករចំនួន៥០គីឡូក្រាម សំភារៈមួយចំនួន នឹងថវិកាចំនួន ៤៥០០០០រៀល ៕

អត្ថបទទាក់ទង