ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ធំ សម្របសម្រួលបញ្ចប់វិវាទដីធ្លីនៅតំបន់វាលស្រង៉ែ ក្នុងស្រុកកំពង់ស្វាយ ក្នុងចំណោមប្រជាពលរដ្ឋជិត៥០០០គ្រួសារ ដោយឈរលើមូលដ្ឋានឈ្នះឈ្នះទាំងអស់គ្នា

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1147
អភិបាលខេត្តកំពង់ធំ សម្របសម្រួលបញ្ចប់វិវាទដីធ្លីនៅតំបន់វាលស្រង៉ែ ក្នុងស្រុកកំពង់ស្វាយ ក្នុងចំណោមប្រជាពលរដ្ឋជិត៥០០០គ្រួសារ ដោយឈរលើមូលដ្ឋានឈ្នះឈ្នះទាំងអស់គ្នា អភិបាលខេត្តកំពង់ធំ សម្របសម្រួលបញ្ចប់វិវាទដីធ្លីនៅតំបន់វាលស្រង៉ែ ក្នុងស្រុកកំពង់ស្វាយ ក្នុងចំណោមប្រជាពលរដ្ឋជិត៥០០០គ្រួសារ ដោយឈរលើមូលដ្ឋានឈ្នះឈ្នះទាំងអស់គ្នា

លោក នួន ផារ័ត្ន បញ្ជាក់ដាដោយឈរលើគោលការណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែណែនាំឱ្យអាជ្ញាធរមូលដ្ឋានឱ្យព្យាយាមដោះស្រាយវិវាទជូនបងប្អូនប្រជាពលរដ្ឋ ដោយឈរលើមូលដ្ឋានឈ្នះឈ្នះទាំងអស់គ្នាដោយសន្តិវិធី។

លោកបន្តថា «នេះគឺជាករណីមួយដោះស្រាយវិវាទ ដោយយើងចាត់ទុកថាឈរលើនយោបាយឈ្នះ!ឈ្នះ! ទោះបីមិនឈ្នះតាមចិត្តដែលយើងចង់បាន ប៉ុន្តែយើងអាចឈ្នះតាមអ្វីដែលយើងអាចយកបានទាំងអស់គ្នា»

លោក នួន ផារ័ត្ន បានថ្លែងអំណគុណបងប្អូនប្រជាពលរដ្ឋទាំងទាំងអស់ ដែលបានស្រុះស្រួលគ្នាឈរលើនយោបាយឈ្នះ!ឈ្នះ! ទាំងអស់គ្នា បញ្ចប់រឿងនេះ ហើយមានសេចក្ដីសុខផ្លូវចិត្តរៀងៗខ្លួន៕

 

អត្ថបទទាក់ទង