ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម នួន ផារ័ត្ន ណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្តចុះទប់ស្កាត់ការចូលទៅអាស្រ័យផលដីតំបន់៣

ដោយ៖ Sreyleak ​​ | ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 87
ឯកឧត្តម នួន ផារ័ត្ន ណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្តចុះទប់ស្កាត់ការចូលទៅអាស្រ័យផលដីតំបន់៣ ឯកឧត្តម នួន ផារ័ត្ន ណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្តចុះទប់ស្កាត់ការចូលទៅអាស្រ័យផលដីតំបន់៣

នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដីតំបន់៣ នៅក្នុងស្រុកកំពង់ស្វាយ  ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងអំពាវនាវប្រជាពលរដ្ឋ ត្រូវហ៊ានរាយការណ៍ចំពោះជនណាមកទន្ទ្រានដីតំបន់៣ ដែលបានកាត់ឆ្វៀលរួច។

ក្នុងនោះ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្តចុះរឹតបណ្តឹងទប់ស្កាត់ ការចូលទៅអាស្រ័យផលដីតំបន់៣ ក្រៅពីដីតំបន់ឆ្វៀលក្នុងភូមិសាស្ត្រខេត្តកំពង់ធំឲ្យមានប្រសិទ្ធភាពផងដែរ។

ឆ្លៀតឱកាសនោះ​ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួនដល់កងកម្លាំងដែលប្រចាំនៅគណៈបញ្ជាការស្រាលផងដែរ។

ប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងដីតំបន់៣នេះ ស្ថិតនៅតំបន់ (ខ្វាក់ទោច ខ្វាក់ធំ) នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយសារតែបច្ចុប្បន្ននេះ ជនខិលខូចកំពុងតែរំលោភបំពានយកដីធ្វើស្រែប្រាំង៕

អត្ថបទទាក់ទង