ខ្មែរប៉ុស្ដិ៍ Close

    ឯកឧត្តម កើត រិទ្ធ ប្រកាសដើរចេញពីវិស័យយុត្តិធម៌ បើសិនជនល្មើស ស្រី ស៊ីណា ជាប់ពន្ធនាគារតែ ២ ឬ ៣ឆ្នាំ រួចនឹងចេញមកវិញដូចពាក្យគេថា

    ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 90
    ឯកឧត្តម កើត រិទ្ធ ប្រកាសដើរចេញពីវិស័យយុត្តិធម៌ បើសិនជនល្មើស ស្រី ស៊ីណា ជាប់ពន្ធនាគារតែ ២ ឬ ៣ឆ្នាំ រួចនឹងចេញមកវិញដូចពាក្យគេថាឯកឧត្តម កើត រិទ្ធ ប្រកាសដើរចេញពីវិស័យយុត្តិធម៌ បើសិនជនល្មើស ស្រី ស៊ីណា ជាប់ពន្ធនាគារតែ ២ ឬ ៣ឆ្នាំ រួចនឹងចេញមកវិញដូចពាក្យគេថា

    នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានប្រកាសដើរចេញពីវិស័យយុត្តិធម៌ ប្រសិនបើជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងជាប់ពន្ធនាគារត្រឹមតែ ២ ឬ ៣ឆ្នាំ ពីការបាញ់ប្រហារដ៏សាហាវបែបនេះ។

    ជាមួយគ្នានេះដែរ ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា សូមជនមួយក្ដាប់តូចកុំបង្កាច់បង្ខូចសភាពការណ៍ ខណៈដែលឯកឧត្តមទទួលបានការណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យតាមដានរឿងនេះ។

    ឯកឧត្តម ក៏បានបញ្ជាក់ថា ប្រសិនបើបុគ្គលនេះមិនត្រូវបានកាត់ទោស ឬត្រូវបានកាត់ទោសដូចគេនិយាយថា “ជាប់ទោសត្រឹម ២ឬ៣ឆ្នាំនឹងចេញមកវិញ” មែន ឯកឧត្តមនឹងទទួលខុសត្រូវមុនគេ ពោលគឺឯកឧត្តមនឹងដើរចេញពីវិស័យច្បាប់៕

    អត្ថបទទាក់ទង