ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាបន្តជំរុញអនុវត្តគោលនយោបាយការបរទេសដោយផ្អែកលើច្បាប់ ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា

    ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 111
    សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាបន្តជំរុញអនុវត្តគោលនយោបាយការបរទេសដោយផ្អែកលើច្បាប់ ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជាសម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាបន្តជំរុញអនុវត្តគោលនយោបាយការបរទេសដោយផ្អែកលើច្បាប់ ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា

    នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុង «ខួបលើកទី៧៣ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅវិមាន៧មករា» នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ការប្រកាន់ភ្ជាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជាបន្តជំរុញអនុវត្តគោលនយោបាយការបរទេសដោយផ្អែកលើច្បាប់ លើមូលដ្ឋាន គោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួមក្នុងកិច្ចការអន្តរជាតិដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភពលោក។

    ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តារដ្ឋ ជាពិសេសបណ្តាប្រទេសមហាអំណាចសុំស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងរិះរកដំណោះស្រាយចំពោះបញ្ហាក្តៅៗទាំងឡាយតាមរយៈការចរចា ដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពរីកចម្រើនរបស់មនុស្សជាតិទាំងមូល៕

     

    អត្ថបទទាក់ទង