ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជូនបេសកជនសុឆន្ទៈពិសេស ទៅសហភាពអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូល និងទប់ស្កាត់វិធានការដកប្រព័ន្ធអនុគ្រោះពន្ធ
តបតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់បញ្ជូនបេសកជនសុឆន្ទៈមួយទៅកាន់សហភាពអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូល និងទប់ស្កាត់វិធានការដកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខទំនិញ លើកលែងគ្រឿងសព្វាវុធ (Everything But Arms-EBAs)។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ។
បេសកជនសុឆន្ទៈពិសេសនេះគឺ ចាប់ផ្តើមពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ដែលដឹកនាំដោយលោក សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបេសកជនសុឆន្ទៈពិសេសនេះ ទទួលបានការស្វាគមន៍យ៉ាងខ្លាំងរបស់សហភាពអឺរ៉ុប។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខាងក្រោម៖