ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល ដាក់ចេញសន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្តឱ្យបានយ៉ាងហោចណាស់ ៨០% កើនគុណនឹង២

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 107

នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញសន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្តឱ្យបានយ៉ាងហោចណាស់ ៨០% ពោលគឺកើនគុណនឹង២។

សម្ដេចធិបតីគូសបញ្ជាក់ថា យើងមិនអាចថា១២ឆ្នាំក្រោយ ឡើងពី៤១-៤២%នោះទេ តែនេះយើងដាក់គុណនឹង២តែម្ដង ដែលជាគោលដៅមួយខ្ពស់ និងជាគោលដៅដែលចាំបាច់ត្រូវតែធ្វើ ក៏ដូចជាស្របទៅនឹងគោលការណ៍របស់អន្ដរជាតិផងដែរ។ ប៉ុន្ដែអ្វីដែលសំខាន់គឺការបេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍការគ្រប់ដណ្ដប់នេះ។

សម្ដេចធិបតី បានគូសរំលេចថា ការគ្របដណ្ដប់នៅទីនេះមានន័យថាបរិយាបន្ន ពោលគឺយើងរុញសេវាឱ្យទៅដល់ប្រជាពលរដ្ឋយើងឱ្យបានជាអតិបរមា។ នេះជាគោលដៅធំរបស់យើង៕

អត្ថបទទាក់ទង