ខ្មែរប៉ុស្ដិ៍ Close

    បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដេកស្លាប់តាមចិញ្ចើមផ្លូវ សង្ស័យខ្យល់គ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1257
    បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដេកស្លាប់តាមចិញ្ចើមផ្លូវ សង្ស័យខ្យល់គបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដេកស្លាប់តាមចិញ្ចើមផ្លូវ សង្ស័យខ្យល់គ

    រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់បាត់បង់ជីវិត នៅតាមចិញ្ចើមផ្លូវ សង្ស័យមកពីខ្យល់គ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

    នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី២៥ ខែមិថុនា គេបានឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដេកនៅលើចិញ្ចើមផ្លូវ រហូតមកដល់ពេលល្ងាចម៉ោងប្រមាណជាង៤ល្ងាច នៅតែមិនក្រោក ហើយណាមួយមេឃជិតភ្លៀងផងនោះ ដោយប្រជាបលរដ្ឋបានដាស់គាត់ គ្រាន់តែដឹងខ្លួនប៉ុណ្ណោះ តែគាត់មិនក្រោក ប្រជាពលរដ្ឋក៏នាំគ្នាសែងមកដាក់លើចញ្ចើមផ្លូវ ដែលនៅក្រោមសំយ៉ាបផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ព្រោះខ្លាចគាត់ត្រូវទឹកភ្លៀង។ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ទើបមានការភ្ញាក់ផ្អើលថា រូបគាត់ស្លាប់បាត់ទៅហើយ ៕

    អត្ថបទទាក់ទង