ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ភោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 62
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ភោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ភោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ កំពុងផែពហុបំណងស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានតម្លៃប្រមាណ៧៤លានដុល្លារអាមេរិក ត្រូវសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖

  1. ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលជាតិកម្ពុជាទទួលបានសមិទ្ធផលថ្មីមួយទៀត គឺចំណតផែពហុបំណងតម្លៃប្រមាណ៧៤លានដុល្លារ។
  2. សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ធុរជនថា ពេលនេះផែរបស់កម្ពុជា អាចមានសមត្ថភាពផ្ទុករហូតដល់៥ម៉ឺនតោន មិនមែន ១ម៉ឺនតោនដូចពីមុនទៀតហើយ។
  3. សម្តេចតេជោថ្លែងថា មហិច្ឆតាពាក់ព័ន្ធនឹងផែនេះមិនទាន់ស្កប់ស្គាល់ ហើយក៏មិនទាន់គ្រប់គ្រាន់ដែរ ហើយពេលខាងមុខកម្ពុជានឹងសាងសង់ផែទឹកជ្រៅមានជម្រៅជាង ១៤.៥ម៉ែត្រមួយទៀត ដែលអាចផ្ទុកចំណុះបានរហូតដល់៦ម៉ឺនតោន។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផែរបស់កម្ពុជានាពេលបច្ចុប្បន្នមិនមែនជាផែគ្រាន់តែទទួលជំនួយបន្តិចបន្តួចនោះទេ គឺបានក្លាយជាផែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទំនិញ។
  5. សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានរំលឹកថា ពីមុនដោយសារតែកម្ពុជាមិនមានផែមានសមត្ថភាពខ្ពស់ធ្វើឲ្យការដឹកជញ្ជូនទំនិញមានការលំបាក ដែលក្នុងនោះនាវាដឹកទំនិញធំៗត្រូវចតនៅតាមប្រទេសដទៃ ហើយនាវាតូចៗទៅផ្ទេរទំនិញទាំងនោះដឹកចូលមកកម្ពុជា។
  6. សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីប្រវត្តិកំពង់ផែព្រះស្វយ័តក្រុងព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណដល់អតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានសាងសង់កំពង់ផែមួយនេះ និងផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ក្រុងព្រះសីហនុ។ សម្តេចមានការសោកស្តាយដែលកំពង់ផែមួយនេះ ត្រូវបានអាក់ខានដំណើរការទៅវិញក្រោយថ្ងៃរដ្ឋប្រហារ ១៨ មីនា ១៩៧០។
  7. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កំពង់ផែក្រុងព្រះសីហនុនេះ មានក្រុមហ៊ុនឯកជនជាច្រើនចង់បានកំពង់ផែនេះ ហើយសម្តេចបានប្រឹងប្រែងការពារខ្លាំងណាស់ កុំឲ្យកំពង់ផែធ្លាក់ក្នុងដៃឯកជន។
  8. សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ប្រសិនបើកំពង់ផែនេះធ្លាក់ចូលដៃឯកជន ជប៉ុននឹងមិនផ្តល់ថវិកាសម្រាប់អភិវឌ្ឍន៍សមត្ថភាពកំពង់ផែមួយនេះឡើយ។
  9. សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ប្រសិនបើកំពង់ផែនេះធ្លាក់ចូលដៃឯកជន ជប៉ុននឹងមិនផ្តល់ថវិកាសម្រាប់អភិវឌ្ឍន៍សមត្ថភាពកំពង់ផែមួយនេះឡើយ។
  10. សម្តេចបានរំលឹកពីកម្ចីរបស់អាមេរិកក្នុងសម័យសាធារណរដ្ឋរបស់លោក លន់ នល់, សម្តេចបានចាត់ទុកកម្ចីនាពេលនោះ គឺត្រូវបានគេបង្ខំឲ្យកម្ពុជាទិញគ្រាប់បែកមកទម្លាក់លើក្បាលកម្ពុជាហើយ ទាមទារឲ្យសងបន្ថែមទៀត។
  11. សម្តេចតេជោ ហ៊ុន សែន បំណុលរបស់អាមេរិកនៅសម័យសាធារណរដ្ឋ គឺជាបំណុលកខ្វក់បំផុត។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជប៉ុនបានចាប់ផ្តើមផ្តល់ជំនួយមកកម្ពុជា តាំងពីអំឡុងឆ្នាំ១៩៩២មកម្ល៉េះ ប៉ុន្តែពេលនោះជប៉ុនមិនបានផ្តល់កម្ចីឲ្យកម្ពុជានោះទេ ដោយសារតែជប៉ុនមិនទុកចំពោះស្ថេរភាពរបស់កម្ពុជា។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ១៩៩៨ នៅពេលកម្ពុជាបានសងប្រាក់អស់ ទើបជប៉ុនព្រមផ្តល់កម្ចីមកដល់កម្ពុជា ហើយកម្ចីនាពេលនោះ គឺយកមកអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុតែម្តង។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជា ប្រើហិរញ្ញប្បទានរបស់ជប៉ុនជាង៣០០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ។
  15. សម្តេចតេជោបានរំលឹកថា ពីមុនកម្ពុជាបានប្រើប្រាស់សេវាពីខាងប្រទេសថៃ ក្នុងការរុករកប្រេង តែពេលនេះកម្ពុជាមានផែសម្រាប់បម្រើដល់ការរុកប្រេងនេះដោយខ្លួនឯងហើយ។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នផែស្វយ័តក្រុងព្រះសីហនុនេះ បានដាក់ចូលទីផ្សារភាគហ៊ុន ហើយមានមួយចំណែកជារបស់ជប៉ុនផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការដាក់ចូលកំពង់ផែនេះចូលទីផ្សារភាគហ៊ុន នឹងក្លាយជាការផ្តល់ប្រភពទុនមួយទៀតសម្រាប់ការអភិវឌ្ឍផែ។
  17. សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រតិកម្មចំពោះអង្គការដៃគូអភិវឌ្ឍន៍មួយ ដែលបានណែនាំឲ្យកម្ពុជាលក់ស្ថាប័នគយ។ សម្តេចតេជោ ហ៊ុន សែន បានហៅការណែនាំនោះថា ជាចេតនាដ៏អាក្រក់មួយ។
  18. សម្តេចនាយករដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ថា អង្គការដែលបញ្ចុះបញ្ចូលកម្ពុជាឲ្យលក់ស្ថាប័នគយនេះ គឺធនាគារពិភពលោក។ សម្តេចនាយករដ្ឋមន្ត្រីថា ប្រសិនបើពេលនោះកម្ពុជា សម្រេចលក់គយតាមការណែនាំនេះ គឺកម្ពុជាបាត់ចំណូលពីពន្ធគយនេះពាក់កណ្តាល ដែលសព្វថ្ងៃក្នុង១ខែគយរកចំណូលបានក្នុងរង្វង់២០០លានដុល្លារ។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើកម្ពុជាលក់ស្ថាប័នគយតាមការណែនាំរបស់ធនាគារពិភពលោក ស្មើនឹងលក់អធិបតេយ្យជាតិ។
  20. សម្តេចតេជោ ហ៊ុន សែន ជូនពរឲ្យជប៉ុនអាចឆ្លងចូលទៅវគ្គ១៦ក្រុមនៅ World Cup ក្នុងប្រទេសរុស្ស៊ី, សម្តេចថ្លែងថា ជោគជ័យរបស់ជប៉ុន គឺជាមោទនភាពរបស់អាស៊ីទាំងមូល មិនមែនជាមោទនភាពតែជប៉ុននោះទេ។
  21. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំលេងភ្នាល់បាល់ ក្នុងរដូវប្រកួតបាល់ទាត់ពិភពលោកនេះ។ សម្តេចតេជោថ្លែងថា មានជនជាតិប្រទេសដទៃ ខ្លះបានធ្វើអត្តឃាត ព្រោះតែចាញ់បាល់ទាត់នេះ។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចាប់យកជប៉ុនតាំងពីចាប់ផ្តើមការប្រកួតមក ព្រោះជប៉ុនជាក្រុមមកពីអាស៊ី ដូច្នេះអាស៊ីត្រូវគាំទ្រអាស៊ី, សម្តេចរំពឹងថា ជប៉ុននឹងឈ្នះប៉ូឡូញឡើងទៅវគ្គ១៦ក្រុម។
  23. សម្តេចនាយករដ្ឋមន្ត្រីរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងក្នុងរង្វង់ប្រមាណ ៧ភាគរយនៅក្នុងឆ្នាំ២០១៨នេះ ដើម្បីធានាដល់ការដំឡើងប្រាក់ខែមន្រ្តីរាជការ។ សម្តេចបានបញ្ជាក់ថា ដើម្បីធានាបានកំណើនសេដ្ឋកិច្ច ធានាបានមុខរបរ និងការដំឡើងប្រាក់បៀវត្សរ៍មន្រ្តីរាជការ ត្រូវរក្សាឲ្យបាននូវសុខសន្តិភាព។
  24. សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ក្រោយឆ្នាំ១៩៧៩ កម្ពុជាក្រីក្រណាស់ តែបច្ចុប្បន្នស្ថានភាពខុសគ្នាឆ្ងាយណាស់ គឺកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពជាប្រទេសមានការអភិវឌ្ឍ។
  25. នៅចំពើមុខមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព និងការរីកចម្រើន ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។
  26. សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង៩៖០៧នាទី, សូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនា Fresh News៕

អត្ថបទទាក់ទង