ខ្មែរប៉ុស្ដិ៍ Close

    មកដឹងពីមូលហេតុដែល ឱក សុគន្ធកញ្ញា ចងចិត្ត លោក អ៊ឹង សុខលី បាន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 4243
    មកដឹងពីមូលហេតុដែល ឱក សុគន្ធកញ្ញា ចងចិត្ត លោក អ៊ឹង សុខលី បានមកដឹងពីមូលហេតុដែល ឱក សុគន្ធកញ្ញា ចងចិត្ត លោក អ៊ឹង សុខលី បាន

    ឱក សុគន្ធកញ្ញា បានក្លាយជាតារាចម្រៀងស្រីម្នាក់នៅផលិតកម្មរស្មីហង្សមាស ដែលជោគជ័យទាំងចម្រៀង និងស្នេហាព្រមគ្នា នៅឆ្នាំ២០១៨នេះ ដែលមិនអាចមានតារាចម្រៀងស្រីណាម្នាក់ អាចប្រៀបធៀបជាមួយនាងបានឡើយ ព្រោះថា នាងឈរជើងនៅហង្សមាស នាំមុខគេដល់ទៅ៧ឆ្នាំជាប់គ្នា (២០១០-២០១៨) នឹងពេលនេះបានក្លាយទៅជាប្អូនថ្លៃរបស់ថៅកែផលិតកម្មរស្មីហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ទៅទៀត។ តើមានតារាស្រីណាទៅ ដែលអាចធ្វើបានដូចឱក សុគន្ធកញ្ញា ?

    ទាំងចង្កោមអ្នកសិល្បៈ និងស្រទាប់មហាជន សុទ្ធតែបានសម្តែងការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលឱក សុគន្ធកញ្ញា ត្រូវបានអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស លោកអ៊ឹង សុខលី  ដែលជាប្អូនប្រុសបង្កើតរបស់លោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែហង្សមាសនោះ បានធ្វើពិធីចូលស្តីដណ្តឹងអ្នកចម្រៀងរូបនេះ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បូកជាមួយការធ្វើពិធីឡើងវីឡាទ្រនំស្នេហ៍ស្កឹមស្កៃ តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីអ័រគីដេវីឡា នៅតាមបណ្តាយផ្លូវ២០០៤ ក្បែរសាលាណតប៊្រីដនោះ បញ្ជាក់ថា អ្នកចម្រៀងល្បីល្បាញ និងអ្នកដឹកនាំកម្មវិធីទូរទស្សន៍ជើងខ្លាំងរបស់ហង្សមាស រូបនេះ ក្លាយទៅជាគូដណ្តឹងគ្នាជាផ្លូវការទៅហើយ។

    អ្នកសិល្បៈដែលស្និទ្ធស្នាលជាមួយលោកអ៊ឹង សុខលី សុទ្ធតែបានដឹងថា ប្អូនប្រុសថៅកែហង្សមាស នេះ មានមន្តស្នេហ៍មិនធម្មតាឡើយ ដោយសារមុននឹងមកប៉ះស្នេហ៍សុគន្ធកញ្ញា នេះ លោកសុខលី ធ្លាប់ត្រូវបានគេទម្លាយថា លោកមានសង្សារជាស្រីស្អាតតារាល្បីៗនោះ មិនក្រោម៦នាក់ទេ តែត្រូវចែកផ្លូវគ្នាទាំងអស់ ដោយមិនដែលទាំងបានភ្ជាប់ពាក្យជាមួយគ្នាម្តងឡើយ។ ចម្ងល់ដែលមហាជនចង់ដឹងនៅពេលនេះថា  តើហេតុអ្វីបានជាលោកអ៊ឹង សុខលី ចុះចាញ់មន្តស្នេហ៍របស់ឱក សុគន្ធកញ្ញា រហូតយល់ព្រមឱ្យមេបាចាស់ទុំទាំងសងខាងចូលស្តីដណ្តឹងចែចូវនៅពេលនេះ? តើអ្នកចម្រៀងសុគន្ធកញ្ញា ពិតជាមានចំណុចពិសេសជាងនារីដទៃទៀត ដែលលោកអ៊ឹង សុខលី ធ្លាប់ជួបប្រទះ?

    បើតាមប្រភពថា ក្រុមគ្រួសារលោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាថៅកែផលិតកម្មរស្មីហង្សមាស នោះ មិនដែលបានភ្ជាប់សាច់ឈាមជាមួយតារាសិល្បៈណាជាផ្លូវការដូចនៅពេលនេះទេ  គឺមានតែពួកគេស្រលាញ់គ្នាជាសង្សារហើយ បែកជារឿងធម្មតា។ ប៉ុន្តែ ការដែលប្អូនប្រុសលោកអ៊ឹង ឆៃងួន គឺលោកអ៊ឹង សុខលី ភ្ជាប់ពាក្យជាមួយនាងឱក សុគន្ធកញ្ញា ជាចំហនោះ ជាលើកទី១ ដែលគ្រួសារអ្នកមានទ្រព្យនេះ ព្រមភ្ជាប់សាច់ឈាមសមាជិករបស់ពួកគេ ជាមួយអ្នកសិល្បៈបែបនេះ ខណៈដែលលោកឆៃងួន ក៏មិនបានជំទាស់នោះដែរ។

    ប្រភពបានឱ្យដឹងថា ក្រុមគ្រួសារអ្នកជំនួញកាត់ចិននេះ លោកឧកញ៉ាអ៊ឹង ឆៃងួន មានការគន់គូរដេញក្បួនហោរាសាស្ត្រ តាមបែបក្បួនចិន អស់ទៅហើយ មុននឹងឱ្យកូនចៅពួកគេភ្ជាប់ពាក្យជាមួយសុគន្ធកញ្ញា នោះ ព្រោះថា គ្រួសារនេះល្អិតល្អន់ខ្លាំងណាស់ក្នុងការរកគូស្រករឱ្យកូនចៅគេ។ ជាក់ស្តែង ដូចជាលោកអ៊ឹង សុខលាភ ដែលជាអ្នកគ្រប់គ្រងផលិតកម្មហង្សមាស និងជាកូនប្រុសលោកឧកញ៉ាអ៊ឹង ឆៃងួន នោះ បានរៀបការជាមួយកូនស្រីពៅលោកឧកញ៉ាតាំង ផេងប៉ោ ដែរ កាលពីឆ្នាំមុន ហេតុនេះហើយ គឺមានតែលោកសុខលី ម្នាក់ទេ ដែលយកប្រពន្ធជាអ្នកចម្រៀងល្បីឈ្មោះ គឺឱក សុគន្ធកញ្ញា នេះ។

    ប្រភពបានឱ្យដឹងថា ឱក សុគន្ធកញ្ញា ត្រូវបានក្រុមគ្រួសារលោកឧកញ៉ាអ៊ឹង ឆៃងួន និងឪពុកម្តាយលោកអ៊ឹង សុខលី មានការស្រលាញ់ ពេញចិត្ត ព្រោះថា នាងមានចរិតថ្លៃថ្នូរគោរពចាស់ទុំនៅហង្សមាស ហើយក៏គ្មានទំនាស់ជាមួយតារារួមអាជីពដែរ។ ដោយឡែក ថៅកែហង្សមាស វិញ បានពេញចិត្តសុគន្ធកញ្ញា ថា នាងជាអ្នកចម្រៀងម្នាក់ដែលអាចច្រៀងបត់បែនបានគ្រប់ប្រភេទទាំងអស់ ហេតុនេះហើយ សុគន្ធកញ្ញា គឺជាផ្នែកសំខាន់មួយរបស់ហង្សមាស ទាំងជាតារាចម្រៀង និងការកាន់តំណែងធំៗរបស់ទូរទស្សន៍ហង្សមាស ទាំង Cambodian Idol និង The Voice Cambodia និង The Voice kids Cambodia។

    ទោះជាយ៉ាងណាការ ដែលឱក សុគន្ធកញ្ញា  ក្លាយទៅជាអនាគតភរិយារបស់លោកអ៊ឹង សុខលី ក្នុងពេលឆាប់ៗនេះ បញ្ជាក់ថា តារាចម្រៀងល្បីឈ្មោះរូបនេះបានយកឈ្នះតារាស្រី៦នាក់ផ្សេងទៀត ដែលជាអតីតសង្សារលោកសុខលី ហើយពេលនេះ សុគន្ធកញ្ញា កាន់តែមានអំណាចខ្លាំងថែមទៀត នៅហង្សមាស ជាមិនខាន ក្រោយពេលដែលនាងក្លាយទៅជាគូដណ្តឹងប្អូនលោកឧកញ៉ាអ៊ឹង ឆៃងួន នាពេលនេះ៕

    អត្ថបទទាក់ទង