ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំចង្អៀតរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 41

ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត  ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំកិច្ចប្រជុំ ចង្អៀតរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីធ្វើការពិភាក្សាលើ ទស្សនទាននៃការកែទម្រង់ច្បាប់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការ ដឹកនាំការកែទម្រង់ច្បាប់។

អង្គប្រជុំបានធ្វើការពិភាក្សា និងផ្លាស់ប្តូរ ទស្សនយោបល់ពាក់ព័ន្ធ នឹងការកែទម្រង់ច្បាប់ ឱ្យសមស្របទៅនឹងបរិបទ និងបរិការណ៍ថ្មីរបស់កម្ពុជា និងបានពិភាក្សាលើគោលគំនិត យុទ្ធសាស្រ្ត និងជម្រើសមួយចំនួន ដើម្បីឱ្យអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អាចដំណើរការ និងបំពេញមុខងារភារកិច្ចរបស់ខ្លួន ដោយរលូន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ពិសេសដើម្បីឱ្យអាចបំពេញមុខងារជាអ្នករៀបចំផែនការ និងយុទ្ធសាស្រ្ត ព្រមទាំងជាធនធានខួរក្បាល (think tank) លើការងារ កែទម្រង់ច្បាប់។

ក្រៅពីនេះ អង្គប្រជុំក៏បានធ្វើការពិភាក្សា លើកិច្ចការមួយចំនួនផងដែរ ដើម្បីដាក់ឆ្លង កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការ
ដឹកនាំការកែទម្រង់ច្បាប់នាពេលខាងមុខ៕

អត្ថបទទាក់ទង