ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាម និងសេរីភាពនៃការគោរពសាសនាឥស្លាម

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 38

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូបនៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគមន៍ខ្មែរឥស្លាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាមួយគ្នានេះដែរ សេរីភាពនៃការគោរពសាសនាឥស្លាមត្រូវបានរាជរដ្ឋាភិបាលបើកទូលាយដល់បងប្អូនខ្មែរឥស្លាម ដូចជាសិស្សនិស្សិតឥស្លាមអាចស្លៀកសំលៀកបំពាក់ប្រពៃណីឥស្លាមនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីពិធី «ពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៨ ឆ្នាំ២០២៤» នៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង