ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់បងប្អូនខ្មែរនៅក្រៅប្រទេសឱ្យមកលេងកម្ពុជាក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 77

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលីនិងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះ ជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍទៅមុខជាលំដាប់ ហើយឆ្លៀតក្នុងឱកាសនោះសម្តេច បានអំពាវនាវដល់បងប្អូនខ្មែរនៅក្រៅប្រទេសឱ្យមកលេងកម្ពុជាក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីអតីតកាលដែលកម្ពុជានៅមានសង្រ្គាមនៅឡើយ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស មិនមានឱកាសធ្វើដំណើរទៅលេងស្រុកកំណើតរបស់ខ្លួនបានទេ ព្រោះភ័យខ្លាចចំពោះបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស មានឱកាសគ្រប់គ្រាន់ក្នុងការទៅលេងស្រុកកំណើត ទៅលេងបងប្អូនរបស់ខ្លួនដែលកំពុងរស់នៅយ៉ាងសប្បាយរីករាយនៅប្រទេសកម្ពុជា៕

អត្ថបទទាក់ទង