ខ្មែរប៉ុស្ដិ៍ Close

គណបក្សសង្រ្គោះជាតិ ចេញសេចក្តីប្រកាសទាត់ចោលរាល់ការប្រកាសជាលក្ខណៈបុគ្គល

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 36
គណបក្សសង្រ្គោះជាតិ ចេញសេចក្តីប្រកាសទាត់ចោលរាល់ការប្រកាសជាលក្ខណៈបុគ្គល គណបក្សសង្រ្គោះជាតិ ចេញសេចក្តីប្រកាសទាត់ចោលរាល់ការប្រកាសជាលក្ខណៈបុគ្គល

ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិបាន​បញ្ជាក់ថា «គណបក្សសង្រ្គោះជាតិ សូមបដិសេធទាំងស្រុងនូវរាល់ សកម្មភាព ឬសេចក្តីថ្លែងការណ៍ទាំងឡាយណា ដែលគណបក្សមិនបានសម្រេច ដោយមិនមានហត្ថលេខាសង្ខេបរបស់អ្នកទទួលខុសត្រូវ និងត្រារបស់គណបក្ស»

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ទៀត គណបក្សមិនទទួលខុសត្រូវ ចំពោះរាល់សកម្មភាព និងសេចក្តីថ្លែងការណ៍ ដែលមានលក្ខណៈជាបុគ្គលនោះឡើយ។

ជាការកត់សម្គាល់សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី បានចេញមកប្រកាសថា រូបលោកបានវិលត្រឡប់ ចូលគណបក្សសង្រ្គោះជាតិវិញ ។ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមប្រកាសថា ខ្ញុំ សម រង្ស៊ី ចូលជាសមាជិក គណបក្សសង្គ្រោះជាតិ វិញហើយ ចាប់ពីថ្ងៃនេះទៅ ទោះជាគេរំលាយ ឬក៏មិនរំលាយគណបក្សសង្គ្រោះជាតិ យ៉ាងណាក៏ដោយ»

ក្រុមអ្នកវិភាគបានលើកឡើងថា សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ គឺជាការទះកំភ្លៀងមួយយ៉ាងដំណំ និងពេញទំហឹងតែម្តង ចំពោះអតីតប្រធានគណបក្ស ប្រឆាំងរូបនេះ ហើយក៏បានបង្ហាញពីការបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំងនៅក្នុងគណបក្ស ដែលប្រឈមនឹងការរំលាយតាមអំណាចតុលាការកំពូលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ។

ម៉្យាង​វិញ​ទៀត បើ​ទោះ​ជា​គណបក្សសង្គ្រោះ​ជាតិ​មាន​បំ​ណង​ថា បក្សរបស់​ខ្លួន​មិន​ទទួល​ខុសត្រូវទៅ​នឹង​សកម្មភាព​ទាំង​ឡាយ​ណាដែល​ធ្វើ​សកម្មភាព​ជា​លក្ខណៈបុគ្គល​ ដែល​មិន​មាន​ហត្ថលេខា របស់​អ្នក​ទទួល​ខុសត្រូវ​ ឬត្រារបស់​គណបក្ស​យ៉ាង​ណា​ក្តី ក៏មិន​អាច​កាត់​ផ្តាច់ការ​ឃុប​ឃិត​គ្នា​រវាង​ទណ្ឌិត ជាមួយ​គណបក្សបាន​ឡើយ។ គេនៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មី​ៗនេះ ទណ្ឌិត​ សម រង្ស៊ី បាន​ចេញ​មុខ​មក​ការពារ​គណបក្ស​សង្គ្រោះ​ជាតិតាម​រយៈការ​ផ្តល់​កិច្ច​សម្ភាសន៍​ពី​ទី​ក្រុង​រ៉ូម ដោយ​មាន​ការ​ចូល​រួម​ពី​តំ​ណាង​រាស្ត្រ​មួយ​ចំ​នួន​របស់បក្ស​នេះ​ រួម​មាន​ លោកស្រី​ ជូឡុង សូម៉ូ​រ៉ា​ លោកស្រី​ មូរ សុខហួរ និង​លោក ញ៉យ ចំ​រើន ដែល​ជាទម្ងន់​​ភស្តុតាង​បញ្ជាក់​ពី​ការ​រំ​លោភ​លើបញ្ញត្តិនៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ដែល​ចែង​​អំពី​ ការមិន​អោយ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ទណ្ឌិត យក​សារ​ជា​សំ​ឡេង ជា​លាយ​លក្ខណ៍អក្សរ ឬចូល​រួម​ជា​តុណ្ហីភាព​ជាមួយទណ្ឌិតក្តី​ ដើម្បី​ផល​ប្រយោជន៍​នយោបាយ។

ការ​ប្រព្រឹត្តិ ឬជាប់​ពាក់​ព័ន្ធដោយ​ផ្ទាល់ ឬដោយ​ប្រយោលជា​មួយ​ទណ្ឌិត គណបក្ស​នយោបាយ​នោះ​ នឹង​ប្រឈម​មុខ​ការ​ប្តឹង​រំ​លាយ  ឬ​ហាម​ឃាត់ការ​ធ្វើ​​សកម្មភាព​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​ដែលពាក់​ព័ន្ធក្នុង​រយៈពេល​៥ឆ្នាំ​។

 

 

អត្ថបទទាក់ទង