ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ បក្សសង្គ្រោះជាតិត្រូវបានទណ្ឌិត សម រង្ស៊ី រំលាយថ្ងៃនេះរួចទៅហើយ

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 60
លិខិតមិត្តអ្នកអាន៖ បក្សសង្គ្រោះជាតិត្រូវបានទណ្ឌិត សម រង្ស៊ី រំលាយថ្ងៃនេះរួចទៅហើយ លិខិតមិត្តអ្នកអាន៖ បក្សសង្គ្រោះជាតិត្រូវបានទណ្ឌិត សម រង្ស៊ី រំលាយថ្ងៃនេះរួចទៅហើយ

ថ្ងៃនេះទណ្ឌិត សម រង្ស៊ី បានប្រកាសដោយគ្មានឃើញលិខិតស្នាមថា គាត់ចូលជាសមាជិកគណបក្សសង្គ្រោះជាតិវិញ។ ការប្រកាសដោយខ្លួនឯងដែលមានចរិតនយោបាយនេះ គឺមានន័យគ្រប់គ្រាន់ថា សម រង្ស៊ី បានរំលាយគណបក្សសង្គ្រោះជាតិដោយស្នាដៃប្រកបដោយកំហឹងពិសពុលរបស់គាត់រួចទៅហើយ ពីព្រោះច្បាប់ស្តីពីគណបក្សនយោបាយបានហាមឃាត់មិនឲ្យ«ទណ្ឌិត»ពាក់ព័ន្ធបក្សនយោបាយទេ។

តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងរំលាយបក្សសង្គ្រោះជាតិ និងការហាមឃាត់ធ្វើនយោបាយលើបុគ្គលជាក្បាលម៉ាស៊ីនបក្សសង្គ្រោះជាតិជាង១០០នាក់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក៏ប៉ុន្តែ បក្សនេះគឺត្រូវ សម រង្ស៊ី រំលាយមុនតុលាការសម្រេចរួចទៅហើយ។

ទណ្ឌិត សម រង្ស៊ី ប្រើកំហឹងផ្ទាល់ខ្លួនសម្លាប់បក្សសង្គ្រោះជាតិ ប្រៀបដូចឃាតរសម្លាប់កូនឯងយ៉ាងព្រៃផ្សៃដោយគ្មានខ្វល់អ្វីទាំងអស់។ នេះបញ្ជាក់ថា សម រង្ស៊ី ធ្វើនយោបាយនៅមានលក្ខណៈក្មេងខ្ចីសេចក្តីណាស់។ ម្តងធ្វើនេះ ម្តងធ្វើនោះតាមតែការរវើរវាយនិងកំហឹង។ គាត់គ្មានទស្សនវិជ្ជានយោបាយទេ ប៉ុន្តែគឺមានតែកំហឹង គំនុំ និងមហិច្ឆតាចង់សងសឹកមិនឈប់ឈរ។ ភាពពិសពុលបែបនេះ គឺគ្រោះថ្នាក់ណាស់ចំពោះជាតិនិងប្រជាជន ដែលយើងមិនផ្តល់ឱកាសឲ្យមនុស្សបែបនេះទេ។

ក្នុងពេលនេះដែរ តបទៅនឹងការប្រកាសវិលចូលនយោបាយវិញរបស់ សម រង្ស៊ី គឺយើងអាចដាក់ជាសំណួរសម្រាប់ការពិចារណាថា៖ តើនៅកម្ពុជាមានផ្លូវច្បាប់អ្វី ដែលបើកឱកាសឲ្យទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយស្របច្បាប់បាន? ពេលនេះតើ ទណ្ឌិត សម រង្ស៊ី តំណាងឲ្យអ្វី? តើទណ្ឌិត សម រង្ស៊ី កំពុងស្ថិតនៅក្នុងស្ថានភាពប្រកាសដោយស្លរឈាមក្នុងការបង្កើតក្រុមឧទ្ទាមមួយ?

ជាថ្មីម្តងទៀត សម រង្ស៊ី បានទៅកាន់តែឆ្ងាយពីភាពថ្លៃថ្នូរហើយ។ សម រង្ស៊ី ក៏អស់ឱកាសដែរ។ សម រង្ស៊ី ក៏កាន់តែឆ្ងាយពីកម្ពុជាហើយដែរ។ នេះគឺជាកម្មពារដែល សម រង្ស៊ី មិនអាចសម្រេចបាននូវមហិច្ឆតានយោបាយពិលពុល។ ក៏ប៉ុន្តែផ្ទុយទៅវិញ នេះក៏ជាភ័ព្វសំណាងរបស់មាតុភូមិនិងប្រជាជនកម្ពុជាដែលគ្មានវត្តមាន«ឈាមពូជក្បត់ជាតិ»នៅលើទឹកដីដ៏ផូរផង់របស់យើងនេះ៕

ដោយ៖ ស្រី សរ

អត្ថបទទាក់ទង