ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មុនដាក់ចេញយុទ្ធសាស្ត្រការងារ គេត្រូវផ្តោតជាសំខាន់អំពីផលវិជ្ជមាន និងអវិជ្ជមានជាមុនសិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 36
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មុនដាក់ចេញយុទ្ធសាស្ត្រការងារ គេត្រូវផ្តោតជាសំខាន់អំពីផលវិជ្ជមាន និងអវិជ្ជមានជាមុនសិន សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មុនដាក់ចេញយុទ្ធសាស្ត្រការងារ គេត្រូវផ្តោតជាសំខាន់អំពីផលវិជ្ជមាន និងអវិជ្ជមានជាមុនសិន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវរៀបចំផ្ទះយើងឱ្យបានស្អាត ដើម្បីបម្រើប្រជាជន ពោលគឺត្រូវពង្រឹងការកែសម្រួលវិធីសាស្ត្រ ដោយបន្តធ្វើកំណែទម្រង់នៅតាមក្រសួង-ស្ថាប័ននានា ដើម្បីត្រួតពិនិត្យ និងវាយតម្លៃយន្តការផ្សេងៗ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងកាត់បន្ថយភាពអវិជ្ជមានផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គ្រប់កិច្ចការដែលយើងធ្វើ ត្រូវគិតលើគោលការណ៍សំខាន់ៗ ចំនួន២ គឺ ទី១.ផលវិជ្ជមានដែលបានដាក់ចេញ និងទី២. ផលអវិជ្ជមាន ដែលជាចំណុចខ្សោយ ហើយដែលយើងត្រូវដាក់ចេញផែនការមុតស្រួច ដើម្បីកែសម្រួលឱ្យដើរទៅមុខ។ នេះជាអ្វីដែលយើងចាំបាច់ត្រូវធ្វើ បើធ្វើអ្វីមួយ អត់មួយ គឺមិនអាចដើរទៅលឿនបានទេ បើផ្តោតតែផលវិជ្ជមាន ភ្លេចទទួលស្គាល់វិធានការដោះស្រាយ នោះវានឹងធ្វើឱ្យយើងដើរយឺត ឬជួនកាលអាចដើរជំពប់ជើងដួលផងក៏ថាបាន៕

អត្ថបទទាក់ទង