ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ឆ្នាំនេះ ជាឆ្នាំពិសេស ជាខួបលើកទី ៧០ ឆ្នាំនៃចំណងមិត្តភាពកម្ពុជា-ជប៉ុន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 95
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ឆ្នាំនេះ ជាឆ្នាំពិសេស ជាខួបលើកទី ៧០ ឆ្នាំនៃចំណងមិត្តភាពកម្ពុជា-ជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ឆ្នាំនេះ ជាឆ្នាំពិសេស ជាខួបលើកទី ៧០ ឆ្នាំនៃចំណងមិត្តភាពកម្ពុជា-ជប៉ុន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ឆ្នាំនេះជាឆ្នាំពិសេស ពោលគឺជាខួបលើកទី៧០ (១៩៥៣-២០២៣)នៃទំនាក់ទំនងការងារកម្ពុជា-ជប៉ុន ដែលមានរៀបចំឱ្យបាញ់កាំជ្រួញជប៉ុន កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីអបអរសាទរចំណងមិត្តភាពគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កាលពីម្សិលមិញសម្ដេចបានជួបជាមួយអតីតអគ្គរដ្ឋទូតជប៉ុន និងបច្ចុប្បន្នជាប្រធានសមាគមកម្ពុជា-ជប៉ុន លោក ហ្វ៊ូមីអាគិ តាកាហាស្សី ដែលធ្លាប់បំពេញការងារនៅកម្ពុជាក្នុងអំឡុងឆ្នាំ២០០៦ រួមជាមួយនិងអ្នកវិនិយោគជាច្រើនទៀត។ នៅក្នុងជំនួបនោះ សម្តេចធិបតីបានជម្រាបលោក ហ្វ៊ូមីអាគិ តាកាហាស្សី ថា ជប៉ុនជាប្រទេសមួយ ដែលមានទំនាក់ទំនងមុនគេជាមួយកម្ពុជា ពោលគឺចាប់ពីពេលដែលកម្ពុជាទទួលបានឯករាជ្យ៕

អត្ថបទទាក់ទង