ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍរបបសន្តិសុខសង្គម គឺជាការយកចិត្តទុកដាក់ដ៏ចម្បងរបស់រាជរដ្ឋាភិបាល

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 218
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍរបបសន្តិសុខសង្គម គឺជាការយកចិត្តទុកដាក់ដ៏ចម្បងរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍរបបសន្តិសុខសង្គម គឺជាការយកចិត្តទុកដាក់ដ៏ចម្បងរបស់រាជរដ្ឋាភិបាល

សម្តេចធិបតីបានថ្លែងថា កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបវិភាគទានដោយស្ម័គ្រចិត្ត ដែលប្រកាសអោយអនុវត្តជាផ្លូវការថ្ងៃនេះ នឹងមានវិសាលភាពអនុវត្តន៍ចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកនៃសមាជិក ប.ស.ស ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បច្ចុប្បន្ននេះ ប.ស.ស បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជននិងបងប្អូនកម្មករនិយោជិត ដោយបានជួយកាត់បន្ថយបន្ទុកចំណាយ និងជួយពង្រឹងស្ថិរភាពនិងការព្យាករចំណូល ព្រមទាំងជួយឱ្យសុខភាពរបស់ពួកគេបានប្រសើរឡើងទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស រួមមានប្តីឬប្រពន្ធនិងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់វិភាគទានត្រឹមតែ ២,៦% នៃប្រាក់ចំណូលជាប់វិភាគទាន ៦០ម៉ឺនរៀល ដែលស្មើនឹង ១៥៦០០ រៀលប៉ុណ្ណោះ៕

អត្ថបទទាក់ទង