ខ្មែរប៉ុស្ដិ៍ Close

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់និស្សិតជ័យលាភីទាំងអស់ ត្រូវបន្តរៀនគ្រប់កន្លែង រៀនគ្រប់ពេលវេលា រៀនពីគ្រប់គ្នា និងរៀនពីខ្លួនឯង

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 187

    ក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង៥ពាន់អង្គ/នាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់និស្សិតជ័យលាភីទាំងអស់ថា ការអប់រំពុំមានទីបញ្ចប់នៅត្រឹមទទួលបានសញ្ញាបត្រនៅពេលនេះទេ ពោលគឺត្រូវបន្តរៀនគ្រប់កន្លែង រៀនគ្រប់ពេលវេលា រៀនពីគ្រប់គ្នា និងរៀនពីខ្លួនឯង។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ ការរៀនពីខ្លួនឯងនេះ មានសារៈសំខាន់ខ្លាំងណាស់ ហើយអ្នកដែលលូតលាស់លឿននិងទទួលបានជោគជ័យ គឺជាមនុស្សដែលចេះរៀនពីខ្លួនឯងផងដែរ។

    ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា តាមរយៈការរៀនពីចំណុចខ្សោយ និងកំហុសរបស់ខ្លួនឯង ហើយធ្វើការកែសម្រួល និងអភិវឌ្ឍន៍ជាប្រចាំ ទើបបុគ្គលនោះមានការអភិវឌ្ឍនិងទទួលបានជោគជ័យ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ឱកាសនៅក្នុងការរៀនសូត្រ គឺមាននៅជុំវិញខ្លួនយើងទាំងអស់ សំខាន់គឺយើងត្រូវចេះមើល និងចាប់យកឱកាសនោះហើយយកមកធ្វើការសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯង៕

    អត្ថបទទាក់ទង