ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកគុណដល់អ្នកស្នេហាជាតិដែលបានពលីអាយុជីវិតដើម្បីសុខសន្តិភាពនិងប្រជាជន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 83
សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកគុណដល់អ្នកស្នេហាជាតិដែលបានពលីអាយុជីវិតដើម្បីសុខសន្តិភាពនិងប្រជាជន សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកគុណដល់អ្នកស្នេហាជាតិដែលបានពលីអាយុជីវិតដើម្បីសុខសន្តិភាពនិងប្រជាជន

សម្តេចធិតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកគុណដល់យុវជន យុវនារី កុលបុត្រ កុលធីតា អ្នកស្នេហាជាតិគ្រប់ៗរូប គ្រប់ជំនាន់ រួមទាំងយុទ្ធមិត្តអតីតយុទ្ធជន និងប្រតិបត្តិករដែលបានពលិកម្ម និងលះបង់គ្រប់បែបយ៉ាង រហូតបូជាអាយុជីវិត ដើម្បីបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិនិងប្រជាជន ព្រមទាំងដើម្បីសុខសន្តិភាពសម្រាប់មាតុភូមិជាទីស្នេហារបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដួងព្រលឹងបុព្វបុរសនិងអ្នកស្នេហាជាតិទាំងអស់ នឹងស្ថិតនៅជាម្លប់ និងជានិម្មិតរូបនៃការពលិកម្មសម្រាប់បងប្អូនខ្មែរជំនាន់ក្រោយៗ ដើម្បីបន្តវីរភាព និងដើម្បីបម្រើឱ្យឧត្តមប្រយោជន៍ជាតិ មាតុភូមិកម្ពុជាជាទីស្នេហានៃយើងជានិច្ចនិរន្តរ៍តរៀងទៅ៕

អត្ថបទទាក់ទង