ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៣ខែមកនេះ រាជរដ្ឋាភិបាលថ្មី មិនបានដើរតែខ្ចីលុយគេដូចការចោទប្រកាន់នោះទេ

ដោយ៖ សុវណ្ណ បុត្រា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 146
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៣ខែមកនេះ រាជរដ្ឋាភិបាលថ្មី មិនបានដើរតែខ្ចីលុយគេដូចការចោទប្រកាន់នោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៣ខែមកនេះ រាជរដ្ឋាភិបាលថ្មី មិនបានដើរតែខ្ចីលុយគេដូចការចោទប្រកាន់នោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីមុន គេជេរសម្តេចតេជោ ថា ជារដ្ឋាភិបាល «ស្មុំ» ប៉ុន្តែឥឡូវគេជេររដ្ឋាភិបាលថ្មីនេះថា «៣ខែមកនេះដើរតែខ្ចីលុយគេ»។ ប៉ុន្តែជាក់ស្ដែង ៣ខែមកនេះ រាជរដ្ឋាភិបាលថ្មី មិនបានដើរតែខ្ចីលុយគេដូចការចោទប្រកាន់នោះទេ ពោលគឺគម្រោងដែលប្រើប្រាស់ប្រាក់កម្ចីមានតែមួយផ្នែកប៉ុណ្ណោះ ក្រៅពីនេះ គម្រោងផ្សេងទៀតគឺធ្វើឡើងតាមរយៈការទាក់ទាញការវិនិយោគពីបរទេស និងការវិនិយោគនៅក្នុងស្រុក (តាមរយៈការលក់សញ្ញាបណ្ណរបស់រដ្ឋាភិបាលជាដើម)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនចាំបាច់ខ្ចីគេទេ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាច្រើន គឺធ្វើឡើងតាមរយៈការប្រើប្រាស់ធនធានឯកជន តាមរយៈប្រព័ន្ធ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer ឬ BOT)៕