ខ្មែរប៉ុស្ដិ៍ Close

គន្លឹះ​ទទួល​បាន​សុភមង្គល សម្រាប់​គូស្រករ​ថ្មីថ្មោង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ស្នេហា 47
គន្លឹះ​ទទួល​បាន​សុភមង្គល សម្រាប់​គូស្រករ​ថ្មីថ្មោង គន្លឹះ​ទទួល​បាន​សុភមង្គល សម្រាប់​គូស្រករ​ថ្មីថ្មោង

ក្រោយរៀបការថ្មីថ្មោង អ្នកប្រហែលជាកំពុងមានសេចក្តី ជាមួយនឹងគ្នាណាស់ហើយ ប៉ុន្តែ អ្នកប្រហែលជាមិនដឹងទេ ការរៀបការ មិនមែនជាចំណុចបញ្ចប់របស់អ្នកឡើយ ប៉ុន្តែ វាជាចំណុចចាប់ផ្តើម នៃជីវិតគ្រួសាររបស់អ្នកប៉ុណ្ណោះ ដូច្នេះ អ្នកពិតជាត្រូវការគន្លឹះ និងការថែរក្សាជាចាំបាច់ ដើម្បីធ្វើឲ្យវាស្ថិតស្ថេរគង់វង់។

ចូរក្រឡេកមើលគន្លឹះងាយៗ ដើម្បីទទួលបានសុភមង្គល សម្រាប់គូស្រករថ្មីថ្មោង ៖

១. ជជែកគ្នាអំពីរឿងលុយកាក់ ថាតើអ្នកឲ្យនរណាទុកដាក់ និងចាត់ចែង ក្រោយមកត្រូវកំណត់ការចំណាយ និងធ្វើតារាងចំណូល ចំណាយ ឲ្យបានដឹងទាំងអស់គ្នា

២. ជជែកអំពីផែនការជីវិត ការយកកូនចៅ និងគោលដៅទៅថ្ងៃក្រោយ ហើយសម្រេចវាជាមួយគ្នា

៣. គោរព និងស្រឡាញ់ក្រុមគ្រួសារទាំងសងខាង ដូចជាក្រុមគ្រួសាររបស់ខ្លួនឯង

៤. ស្មោះត្រង់ និងចែករំលែកក្តីកង្វល់ ទុក្ខលំបាក និងសេចក្តីសុខជាមួយគ្នា៕