ខ្មែរប៉ុស្ដិ៍ Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំសកម្មភាពសេដ្ឋកិច្ចនៅព្រលានយន្តហោះថ្មីនេះ នឹងជំរុញការអភិវឌ្ឍបន្ថែមទៀតនៅក្នុងតំបន់នេះតែម្តង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 70
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំសកម្មភាពសេដ្ឋកិច្ចនៅព្រលានយន្តហោះថ្មីនេះ នឹងជំរុញការអភិវឌ្ឍបន្ថែមទៀតនៅក្នុងតំបន់នេះតែម្តង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំសកម្មភាពសេដ្ឋកិច្ចនៅព្រលានយន្តហោះថ្មីនេះ នឹងជំរុញការអភិវឌ្ឍបន្ថែមទៀតនៅក្នុងតំបន់នេះតែម្តង

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំអភិវឌ្ឍនៅទីនេះគឺជានិមិត្តរូបនៃការរុញការងារ ២ គឺ ទី១. ការអភិវឌ្ឍ និងទី២. ការអភិរក្ស ដែលចំណុចទាំង២នេះ ត្រូវដើរទន្ទឹមគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការទាមទារឱ្យមានការចល័តនេះ គឺដើម្បីថែរក្សាកេរ្តិ៍ដំណែលរបស់យើង និងរៀបចំពង្រីកសមត្ថភាពនិងលទ្ធភាព ដើម្បីព្យាករតម្រូវការនៃចរាចរណ៍ផ្លូវអាកាសនាពេលបច្ចុប្បន្ន និងទៅអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ខេត្តសៀមរាប នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។

សម្តេចបានគូសបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះមិនត្រឹមតែបំពាក់ ឬធ្វើពីសចុះ (ផ្លូវរត់) ធំនោះទេ ប៉ុន្តែឧបករណ៍បំពាក់ក៏មានលក្ខណៈទំនើប ដែលជួយសម្រួលដល់ការបម្រើសេវា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ព្រលានយន្តហោះថ្មីនេះនឹងស្ថិតនៅកណ្តាលក្រុងនាពេលឆាប់ៗខាងមុខ៕

អត្ថបទទាក់ទង