ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យដកកងទ័ពមួកខៀវកម្ពុជាចេញពីប្រទេសម៉ាលីដើម្បីសុវត្ថិភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 64
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យដកកងទ័ពមួកខៀវកម្ពុជាចេញពីប្រទេសម៉ាលីដើម្បីសុវត្ថិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យដកកងទ័ពមួកខៀវកម្ពុជាចេញពីប្រទេសម៉ាលីដើម្បីសុវត្ថិភាព

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ដើម្បីធានាសុខសុវត្ថិភាពអាយុជីវិតរបស់កងទ័ពមួកខៀវកម្ពុជា សម្តេចបានចេញបញ្ជាឲ្យដកទ័ពមួកខៀវកម្ពុជា និងសម្ភារៈទ័ពទាំងអស់នៅម៉ាលីចេញជាបន្ទាន់ និងស្របទៅតាមការស្នើសុំរបស់អង្គការសហប្រជាជាតិផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង ១ម៉ឺននាក់ ស្ថិតនៅស្រុកព្រៃឈរ និងស្រុកកំពង់សៀម នៅក្នុងខេត្តកំពង់ចាម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា នៅពេលនេះ ស្ថានភាពនៅក្នុងប្រទេសម៉ាលី មានសភាពក្តៅខ្លាំង សមរភូមិប្រយុទ្ធគ្នាក្តៅគគុក អាចនឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធរដល់អាយុជីវិត ទើបចាំបាច់ត្រូវដកកងទ័ពមួកខៀវកម្ពុជាចេញឱ្យអស់ពីប្រទេសម៉ាលីជាបន្ទាន់ ពីព្រោះក្រុមសកម្មប្រយុទ្ធបានវាយប្រហារគ្នា គ្មានមនុស្សធម៌ មិនថាកងទ័ពរបស់អង្គការសហប្រជាជាតិ ឬកូនក្មេង ក៏បាញ់សម្លាប់ដែរនោះ។ តាមគម្រោងទ័ពមួកខៀវរបស់កម្ពុជា នឹងដកចេញឱ្យអស់ពីប្រទេសម៉ាលី នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ៕

អត្ថបទទាក់ទង