ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញមិនមែនចេះតែនឹកឃើញដូចអ្នករិះគន់ទេ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 40
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញមិនមែនចេះតែនឹកឃើញដូចអ្នករិះគន់ទេ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញមិនមែនចេះតែនឹកឃើញដូចអ្នករិះគន់ទេ

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា គោលនយោបាយដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញ គឺមានភាពច្បាស់លាស់ ជាក់ស្តែងនិយម ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ពោលគឺមិនមែនកញ្ឆក់កណ្តៀតដូចអ្នកអង្គុយក្នុងបន្ទប់បួនជ្រុងរិះគន់នោះទេ។

 

សម្តេចធិបតីបានលើកឡើងដូចនេះ ឆ្លើយតបទៅនឹងការរិះគន់របស់អ្នកតាំងខ្លួនជាអ្នកវិភាគឯករាជ្យចេះគ្រប់រឿង ដែលរិះគន់វាយប្រហារមកលើរូបសម្តេចថា ក្រោយចូលកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងរយៈពេល ២ខែកន្លងមកនេះ គិតតែពីចុះជួបកម្មករនិយោជិត គ្មានបានធ្វើអ្វីទាល់សោះ។

 

ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ និយោជិតមកពីតាមបណ្តារោងចក្រនានានៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងរយៈពេល ២ខែនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចចុះជួបកម្មករនិយោជិត គឺជាការផ្សព្វផ្សាយអំពីគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាល បន្ទាប់មកគឺអនុវត្តជាក់ស្តែងតែម្តងដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។

 

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រជាពលរដ្ឋ គឺជាជោគវាសនារបស់ប្រទេស ហេតុដូច្នេះហើយរាជរដ្ឋាភិបាលមានបំណងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើន ពោលគឺរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីជាប្រទីបដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត នេះហើយគឺជាកម្រិតនយោបាយរបស់រាជរដ្ឋាភិបាលដែលត្រូវដាក់ចេញ៕

អត្ថបទទាក់ទង