ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បក្ខពួករបស់ខ្ញុំ គឺប្រជាពលរដ្ឋខ្មែរទាំងអស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 11
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បក្ខពួករបស់ខ្ញុំ គឺប្រជាពលរដ្ឋខ្មែរទាំងអស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បក្ខពួករបស់ខ្ញុំ គឺប្រជាពលរដ្ឋខ្មែរទាំងអស់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បក្ខពួករបស់សម្តេច គឺប្រជាពលរដ្ឋខ្មែរទាំងអស់ ហើយអ្នកមានអំណាចនៅកម្ពុជា គឺប្រជាពលរដ្ឋទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ជិត២ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីបម្រើប្រជាជនទាំងអស់គ្នា និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជានឹងកាន់តែរីកចម្រើន ឱ្យតែប្រជាពលរដ្ឋ កម្មករ និយោជិត នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស និងបម្រើប្រជាជនដើម្បីការពារសុខសន្តិភាពនិងការអភិវឌ្ឍ៕

អត្ថបទទាក់ទង