ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អរគុណចំពោះការលះបង់របស់អត្តពលិក ដើម្បីលើកតម្កើងកិត្តិយសជាតិ លើឆាកអន្តរជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ ព័ត៌មានទូទៅ 46
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អរគុណចំពោះការលះបង់របស់អត្តពលិក ដើម្បីលើកតម្កើងកិត្តិយសជាតិ លើឆាកអន្តរជាតិ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អរគុណចំពោះការលះបង់របស់អត្តពលិក ដើម្បីលើកតម្កើងកិត្តិយសជាតិ លើឆាកអន្តរជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងកោតសរសើរ និងអរគុណចំពោះការលះបង់របស់កីឡាករ-កីឡាការិនី ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការប្រកួតប្រជែងដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ដើម្បីលើកតម្កើងកិត្តិយសជាតិខ្មែរ នៅលើឆាកអន្ដរជាតិ។

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកីទ្បាករ កីទ្បាការិនីជ័យលាភីមេដាយមាសក្នុងព្រឹត្តិការណ៍អន្តរជាតិ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសំដែងការកោតសរសើរ ចំពោះស្នាដៃឯករបស់កីទ្បាករ-កីទ្បាការិនីជ័យលាភីមេដាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ដែលបានកសាងនូវស្នាដៃ និងគុណបំណាច់ដ៏ខ្ពង់ខ្ពស់ ក្នុងការលើកស្ទួយមុខមាត់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ដោយបង្កើតបានជាមោទកភាពរួមសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។

ឯកឧត្តមបានអរគុណកីឡាករ-កីឡាការិនីទាំងអស់ សម្រាប់ការលះបង់ និងការខិតខំប្រឹងប្រែងព្យាយាមយកអស់លទ្ធភាពបន្តហាត់ហ្វឹកហ្វឺនត្រៀមសម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខ រួមជាមួយនឹងកម្លាំងចិត្តដ៏ខ្លាំងក្លា និងក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការលើកតម្កើងកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ។

ឯកឧត្តមក៏បានអរគុណដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលតែងបានជំរុញលើកទឹក ចិត្ត និងបង្កលក្ខណៈដល់កីទ្បាករ-កីទ្បាការិនីឱ្យទទួលបានការហ្វឹកហាត់បានជាប់ជាប្រចាំ សំដៅធានាបាននូវជ័យជម្នះជូនជាតិមាតុភូមិ។ មួយវិញទៀត សកម្មភាពយ៉ាងផុសផុលនៅក្នុងវិស័យកីឡាបច្ចុប្បន្ន ក៏ជាចំណែកមួយក្នុងការជំរុញការលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព នៅក្នុងមជ្ឈ ដ្ឋានប្រជាជនគ្រប់វ័យផងដែរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីទ្បា។ កាលពីមុន កម្ពុជាទទួលបានមេដាយមាសតិច តួចប៉ុណ្ណោះនៅក្នុងការចូលរួមព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ប៉ុន្តែមកដល់ពេលនេះ កម្ពុជាទទួលបានមេដាយមាសរហូតដល់ ៨៦គ្រឿង ពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ។ នេះជាស្នាដៃរបស់កូនខ្មែរ និងសក្ខីភាពនៃការអភិវឌ្ឍរីកចម្រើនជាលំដាប់នៃវិស័យកីឡានៅកម្ពុជា ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកីទ្បាស៊ីហ្គេម លើកទី៣២ ក្នុងឆ្នាំ២០២៣ខាងមុខផងដែរ។ ព្រឹត្តិការណ៍នេះ នឹងនាំមកនូវកិត្តិយស និងឧត្តមភាពសម្រាប់ជាតិខ្មែរក្នុងដំណើរជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃតួនាទីកម្ពុជានៅក្នុងតំបន់៕ ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង