ខ្មែរប៉ុស្ដិ៍ Close

    រចនាសម្ពន្ធមួយចំនួនរបស់ខ្លោងទ្វារប្រាសាទអង្គរវត្ត ប៉ែកខាងកើត កំពុងធ្វើការជួសជុល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 1343
    រចនាសម្ពន្ធមួយចំនួនរបស់ខ្លោងទ្វារប្រាសាទអង្គរវត្ត ប៉ែកខាងកើត កំពុងធ្វើការជួសជុលរចនាសម្ពន្ធមួយចំនួនរបស់ខ្លោងទ្វារប្រាសាទអង្គរវត្ត ប៉ែកខាងកើត កំពុងធ្វើការជួសជុល

    ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ជួសជុលរចនាសម្ពន្ធមួយចំនួនរបស់ខ្លោងទ្វារប្រាសាទអង្គរវត្ត ប៉ែកខាងកើត ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។

    បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ភិន វិជ្ជាសច្ចរ៉ា មានប្រសាសន៍ថា ក្រុមការងារបានរៀបចំរៀបថ្មហោរជាង និងថ្មលើស៊ុមទ្វារទៅទីតាំងដើមវិញ។ ជាមួយគ្នានេះ ក្រុមការងារបានរៀបរន្ទាដើម្បីជួសជុលចំណុចកណ្តាលនៃដំបូលរបស់ខ្លោងទ្វារ និងពង្រឹងរចនាសម្ពន្ធខ្លោងទ្វារប្រាសាទអង្គរវត្តឱ្យទៅតាមទម្រង់ដើម៕

    អត្ថបទ៖ ឆាយ ផាន់នី
    រូបភាព៖ លោក យី សុថា