ខ្មែរប៉ុស្ដិ៍ Close

ចិនស្នើខ្ចីបដិមាពីប្រាសាទតាកែវ និងប្រាសាទចៅសាយទេវតាយកទៅតាំងពិព័រណ៍នៅប្រទេសចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
ចិនស្នើខ្ចីបដិមាពីប្រាសាទតាកែវ និងប្រាសាទចៅសាយទេវតាយកទៅតាំងពិព័រណ៍នៅប្រទេសចិន ចិនស្នើខ្ចីបដិមាពីប្រាសាទតាកែវ និងប្រាសាទចៅសាយទេវតាយកទៅតាំងពិព័រណ៍នៅប្រទេសចិន

នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យប្រតិភូចិនដឹកនាំដោយលោក CHOU Ming អនុប្រធាននៃពិព័រណ៍សិល្ប:ចិនក្រោមការគ្រប់គ្រងនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន ចូលជួបសំណេះសំណាល ដើម្បីពិភាក្សាស្តីអំពីការស្នើខ្ចីរូបបដិមាខ្មែរដើម្បីយកទៅចូលរួមតាំងពិព័រណ៍អរិយធម៌អាស៊ីនៅប្រទេសចិន។

ពិព័រណ៍ដែលនឹងរៀបចំធ្វើឡើងនៅខែឧសភា ឆ្នាំ២០១៩ នៅប្រទេសចិន ហើយភាគីចិនបង្ហាញពីគោលបំណងក្នុងការរៀបចំពិព័រណ៍ដែលមានលក្ខណៈពិសេស នោះគឺកិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌នៅក្នុងរមណីយដ្ឋានអង្គរ ដែលចាំបាច់ត្រូវការបដិមាដែលមានប្រភពមកពីប្រាសាទតាកែវ​ និ​ងប្រាសាទចៅសាយទេវតា។

ឆ្លើយតបទៅនឹងសំណើរនេះ ភាគីអាជ្ញាធរជាតិអប្សរាមិនទាន់អាចឆ្លើយតបភ្លាមៗបាននៅឡើយទេ ដោយហេតុថា រាល់រូបបដិមាដែលបានស្នើឡើងចាំបាច់ធ្វើការវាយតម្លៃធានារ៉ាប់រងស្របតាមការគ្រប់គ្រងបុរាណវត្ថុ ដើម្បីធានាបាននូវសុវត្ថិភាព។ ម្យ៉ាងវិញទៀត អាជ្ញាធរជាតិអប្សរាត្រូវការពេលវេលាដើម្បីផ្តល់ព័ត៌មានទៅស្ថាប័នពាក់ព័ន្ធដើម្បីអាចអនុញ្ញាតឱ្យយកបដិមាចេញពីទីតាំងចេញពីទីតាំងជាក់ស្តែង។

អាជ្ញាធរជាតិអប្សរាក៏បានសន្យាថានឹងជួយសម្របសម្រួលនិងសហការល្អចំពោះកិច្ចការនេះឱ្យដំណើរការបានរលូន ព្រោះនេះគឺជាឱកាសដែលប្រទេសកម្ពុជាអាចបង្ហាញអរិយធម៌ខ្មែរទៅកាន់បណ្តាប្រទេសនៅអាស៊ី និងជុំវិញពិភពលោកឱ្យបានស្គាល់ខ្មែរកាន់តែច្បាស់ថែមទៀត៕

អត្ថបទទាក់ទង