ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានិងទទួលរងឥទ្ធិពលកូនព្យុះដែលធ្វើឲ្យតំបន់សមុទ្រ ខេត្តកោះកុង និងព្រះសីហនុ មានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ភ្លៀងនឹងបន្ដធ្លាក់ខ្លាំងនៅកម្ពុជា ពិសេសតំបន់មាត់សមុទ្រ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយសារតែឥទ្ធិពលរបស់កូនព្យុះទី ៤ និងព្យុះទី៥។

បើតាមក្រសួងធនធានទឹក ផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ថា ចំពោះរាជធានី និងខេត្តដទៃទៀត របាយទឹកភ្លៀងនឹងថមថយចុះ ៕

អត្ថបទទាក់ទង