ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រជាជនបាននាំគ្នាលេងកីឡា ដើម្បីសុខភាពក្រោមពាក្យស្លោកថា “កីឡាសាងមនុស្ស មនុស្សសាងសង្គម”

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 61

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នវិស័យកីឡា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីសំខាន់ណាស់ក្នុងសង្គមកម្ពុជា គឺកីឡាទទួលបានការចាប់អារម្មណ៍គាំទ្រពីសំណាក់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ និន្នាការនយោបាយឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រជាជនខ្មែរ បាននាំគ្នាលេងកីឡា ដើម្បីសុខភាពទាំងផ្លូវកាយ ផ្លុវចិត្ត ដូចពាក្យស្លោកថា “កីឡាសាងមនុស្ស មនុស្សសាងសង្គម” ការកសាងធនធានមនុស្សក្នុងវិស័យកីឡា ត្រូវការពេលយូរ និងវិនិយោគច្រើន។ ខណៈពេលដែលកម្ពុជា មានអាទិភាពជាច្រើនដែលត្រូវយកចិត្តទុកដាក់ជំរុញកសាងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ ប្រជាជនប្រកបដោយចំណេះដឹង ចំណេះធ្វើជាក់ស្តែង ក្រោមម្លប់នៃ “សន្តិភាព ឯកភាព ផ្ទៃក្នុងជាតិ” ស្ថិរភាពកំណើនសេដ្ឋកិច្ចជាតិ គឺរាជរដ្ឋាភិបាលបន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍន័វិស័យកីឡាបន្ថែមទៀត៕

អត្ថបទទាក់ទង