ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យកងទ័ពបង្កើនជំនាញប្រឆាំងភេរវកម្មបន្ថែម បើទោះកម្ពុជាគ្មានការគំរាមកំហែងពីភេរវករក្តី

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 69
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យកងទ័ពបង្កើនជំនាញប្រឆាំងភេរវកម្មបន្ថែម បើទោះកម្ពុជាគ្មានការគំរាមកំហែងពីភេរវករក្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យកងទ័ពបង្កើនជំនាញប្រឆាំងភេរវកម្មបន្ថែម បើទោះកម្ពុជាគ្មានការគំរាមកំហែងពីភេរវករក្តី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចការងារប្រឆាំងអំពើភេរវកម្មជារឿងសំខាន់ ដែលកងទ័ពត្រូវបង្កើនជំនាញបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំង បើទោះជាកម្ពុជាគ្មានការគំរាមកំហែងក្តី។ ទោះយ៉ាងណា សម្តេចបានលើកឡើងថា គេមិនអាចទស្សន៍ទាយបានទេថា កម្ពុជានឹងគ្មានអំពើភេរវកម្ម តែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងបញ្ហានេះ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសនៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ ២០២៣» សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា កន្លងមកមានករណីជាច្រើនបានកើតឡើងពាក់ព័ន្ធនឹងបញ្ហានេះ ពោលគឺនៅពេលដែលភេរវករបានរៀបចំផែនការវាយប្រហារក្នុងទឹកដីកម្ពុជា រាជរដ្ឋាភិបាលអាចទប់ស្កាត់និងអាចបង្ការបានទាន់ពេលវេលា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងសុទិដ្ឋិនិយមថា កម្ពុជានឹងមិនក្លាយជាគោលដៅនៃការប្រហារដោយអំពើភេរវកម្មនោះឡើយ តែបើកើតមានក្នុងហេតុផលណាមួយនោះ គឺកម្ពុជាបានបង្ការនិងទប់ស្កាត់បានទាន់ពេលវេលា តាមរយៈការបង្កើនសមត្ថភាពនិងជំនាញប្រយុទ្ធប្រឆាំងអំពើភេរវកម្មដល់កងទ័ពរបស់ខ្លួន។ សម្តេចធិបតី បានជំរុញឲ្យកងទ័ពត្រៀមលក្ខណៈជាប់ជាប្រចាំដើម្បីឆ្លើយតបទៅនឹងសេណារីយ៉ូ ឬក៏ហេតុការណ៍អាក្រក់ជាយថាហេតុណាមួយដែលអាចនឹងកើតមានឡើង៕

 

អត្ថបទទាក់ទង