ទស្សនាទិដ្ឋភាព ពិព័រណ៍អាពាហ៍ពិពាហ៍ ដែលកាន់តែប្លែកជាងឆ្នាំមុនៗ
កាលពីថ្ងៃទី២-៣ មិថុនា ២០១៨ កន្លងទៅនេះ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ក្រោមប្រធានបទ “ថ្ងៃរៀបការខ្ញុំ” បានប្រព្រឹត្តទៅនៅអាគារកោះពេជ្រ ដោយមានការចូលរួមតាំងបង្ហាញសេវាកម្ម និងផលិតផលផ្គត់ផ្គង់អាពាហ៍ពិពាហ៍ពីក្រុមហ៊ុនល្បីៗជាង១០០ស្តង់ ដែលផ្ដួចផ្ដើមរៀបចំឡើងដោយ ក្រុមហ៊ុនអនុស្សារ សហការឧបត្ថម្ភធំដោយក្រុមហ៊ុន Cambodia Brewery Limited។
«នេះអាចនិយាយបានថាជាព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ធំបំផុតនៅកម្ពុជាដែលប្រមូលផ្ដុំគ្រប់សេវា និង ផលិតផល ដែលពាក់ព័ន្ធនឹងពិធីមង្គលមកដាក់១ កន្លែង ដើម្បីជួយសម្រួលការលំបាករបស់អ្នកដែលកំពុងរៀបការគម្រោងមង្គលការ ឬចង់រៀបការ។ ជាក់ស្ដែងឆ្នាំនេះយើងឃើញមានអ្នកដែលមកសាកសួរ និងទិញសេវាច្រើនជាងឆ្នាំមុន ដែលសំបូរដោយអ្នកដើរមើលច្រើន»។ នេះបើតាមការឲ្យដឹងពីតំណាងអ្នករៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះដោយផ្ទាល់។
លោកស្រីបន្ថែមថា៖ «ពិសេសសម្រាប់ឆ្នាំនេះក្រុមការងារបានរៀបចំប្លែកពីមុនៗ ដោយបន្ថែមការសម្ដែងសិល្បៈបុរាណខ្មែរ និងការដើរបង្ហាញម៉ូដសម្លៀកបំពាក់មង្គលការច្រើន និងសម្បូរបែបទាន់សម័យ ហើយយើងឃើញថាពិតជាទទួលបានការចាប់អារម្មណ៍ច្រើនមែន។ យើងសូមអរគុណចំពោះការចូលរួមរបស់បងប្អូន នេះជាកម្លាំងចិត្តឲ្យយើងរៀបចំកាន់តែល្អនៅឆ្នាំក្រោយៗទៀត»។
សូមមើលកម្រងរូបភាពខាងក្រោម ៖
/5b17c37cc9e55_1528284000_large.jpg)
/5b17c37fb4de1_1528284000_large.jpg)
/5b17c3803a30a_1528284000_large.jpg)
/5b17c37be2628_1528284000_large.jpg)
/5b17c37c5aaef_1528284000_large.jpg)
/5b17c37e0a7e6_1528284000_large.jpg)
/5b17c37aeb7a8_1528284000_large.jpg)
/5b17c51844d14_1528284420_large.jpg)
/5b17c55ed492f_1528284480_large.jpg)
/5b17c829b1a1a_1528285200_large.jpg)



