សម្តេចតេជោ ហ៊ុន សែន៖ បើការពារសន្ដិភាពមិនបានទេ កុំនិយាយទៅដល់ការអភិវឌ្ឍ ប៉ុន្ដែគួរនិយាយពីការត្រៀមរបួស ត្រៀមស្លាប់ និងត្រៀមភ្លើងឆេះផ្ទះទៅវិញ
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ៦,៨៦៨នាក់ មកពីរោងច ក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យរួមគ្នាថែរក្សាសន្តិភាពឱ្យបានទោះក្នុងតម្លៃណាក៏ដោយ បើការពារសន្ដិភាពមិនបានទេ កុំនិយាយទៅដល់ការអភិវឌ្ឍ ប៉ុន្ដែគួរនិយាយពីការត្រៀមរបួស ត្រៀមស្លាប់ និងត្រៀមភ្លើងឆេះផ្ទះទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យរួមគ្នាថែរក្សាសន្ដិភាពរបស់កម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ដោយមិនទុកឱ្យអានុភាពប្រទេសណាមួយ ឬសត្វអសិរពិសណាមួយមកមកបំផ្លាញសន្ដិភាពរបស់កម្ពុជានោះទេ៕