ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «កម្ពុជាត្រូវការប្រជាធិបតេយ្យដែលផ្អែកលើមូលដ្ឋានសន្តិភាព និងនីតិរដ្ឋ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 65

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ អង្គភាព​ព័ត៌មាន និងប្រតិកម្ម​រហ័ស​នៃទីស្តីការ​គណៈ​រដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលជាង ១១នាទី ក្រោម​ចំណង​ជើងថា «កម្ពុជាត្រូវការ​ប្រជាធិបតេយ្យ​ដែលផ្អែក​លើមូល​ដ្ឋានសន្តិភាព និងនីតិរដ្ឋ»។

វីដេអូនេះ ផលិតឡើងខណៈដែលកម្ពុជា​នឹងរៀបចំការ​បោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ ខាងមុខ ដែលជាដំណាក់កាលថ្មីមួយទៀតនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់។ មានគណបក្សនយោបាយចំនួន ១៨ ដែលនឹងចូលរួមប្រកួតប្រជែងដើម្បីដណ្តើមសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះ ពិតជាសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាធិបតេយ្យនៅកម្ពុជាបានចាក់ឬសកាន់តែជ្រៅទៅៗ ដោយឈរលើមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតចំនួន ២ ដែលនោះគឺ «សន្តិភាព និងនីតិរដ្ឋ»

សន្តិភាពនិងនីតិរដ្ឋបាននិងកំពុងចាក់ឬសកាន់តែជ្រៅនៅក្នុងសង្គមកម្ពុជា ហើយវាបាននិងកំពុងបណ្តុះគំនិតថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរឲ្យស្រឡាញ់ការបោះឆ្នោត ស្រឡាញ់និងថែរក្សាការពារសន្តិភាព ស្រឡាញ់និងគាំទ្រដំណើរការនីតិរដ្ឋ។ ជាក់ស្តែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៨ មានប្រជាពលរដ្ឋជាង ៨៣% បានអញ្ជើញទៅបោះឆ្នោតក្នុងនោះគណបក្សភាគច្រើនលើសលប់បោះជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននិងជានាយករដ្ឋមន្ត្រី។ ពេញមួយអាណត្តិទី៦ នេះ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពស្ងប់សុខនៃសង្គមខ្មែរ បានកើតមានយ៉ាងល្អប្រសើរក្នុងក្របខណ្ឌទូទាំងប្រទេស។

ទោះបីជាមានការរំខានដោយវិបត្តិកូវីដ-១៩ និងចំហាយនៃសង្គ្រាមនៅអ៊ុយក្រែនក្តី ក៏ស្ថានភាពនៅកម្ពុជាមានលក្ខណៈល្អប្រសើរ ហើយសម្រាប់ដំណើរការបោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា ខាងមុខនេះក៏ប្រាកដជាទទួលបានជោគជ័យយ៉ាងត្រចេះត្រង់ក្រោមម្លប់សុខសន្តិភាព និងការគោរពយ៉ាងល្អនូវគោលការណ៍នីតិរដ្ឋ។

សូមទស្សនាវីដេអូ៖

អត្ថបទទាក់ទង