ខ្មែរប៉ុស្ដិ៍ Close

អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត មានតម្លៃជាង ៧០លានដុល្លារអាមេរិក

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 52
អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត មានតម្លៃជាង ៧០លានដុល្លារអាមេរិក អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត មានតម្លៃជាង ៧០លានដុល្លារអាមេរិក

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអរគុណដល់សប្បុរសជនដែលមានចំនួន ២២៣រូប ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបចំនួនជិត ៧៣លានដុល្លារអាមេរិក សម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងអគារមន្ទីរពេទ្យតេជោអភិវឌ្ឍន៍។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឱ្យដឹងថា អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត មានតម្លៃជាង ៧០លានដុល្លារអាមេរិក ស្ថិតនៅរាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្ត្រីបន្តថា ដើម្បីសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលបានបញ្ចេញថវិការដ្ឋចំនួន ៣០លានដុល្លារអាមេរិក បូកជាមួយថវិកាដែលទទួលបានពីសប្បុរសជនមានចំនួនជាង ១០៣លានដុល្លារអាមេរិក ដោយប្រើប្រាស់ថវិកាសរុបចំនួនជាង ៨២ លានដុល្លារអាមេរិក សម្រាប់កសាងបាននូវអគារព្យាបាលថ្មីមួយ ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។ នេះបានបង្ហាញឱ្យឃើញថា វិស័យឯកជនបានចូលរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាល រួមទាំងវិស័យសុខាភិបាល វិស័យអប់រំ និងនៅមានវិស័យជាច្រើនទៀត។

នាឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នៅសល់ថវិកាចំនួន ២០លានដុល្លារ ដែលទុកសម្រាប់ធ្វើទំនើបកម្មនូវអគារក្នុងមន្ទីរពេទ្យកាល់ម៉ែត និងសម្រាប់កសាងអគារព្យាបាលផ្សេងៗនៅក្នុងប្រទេសដែលជាតម្រូវការចាំបាច់សម្រាប់ទុកបម្រើសេវាព្យាបាលនានាជូនដល់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង