ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ បានខិតខំពុះពារបិទបញ្ចប់ភ្លើងសង្គ្រាមនាំមកនូវសន្តិភាព

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 219
សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ បានខិតខំពុះពារបិទបញ្ចប់ភ្លើងសង្គ្រាមនាំមកនូវសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ បានខិតខំពុះពារបិទបញ្ចប់ភ្លើងសង្គ្រាមនាំមកនូវសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា កម្ពុជាប្តេជ្ញាចិត្ត ក្នុងនាមជាប្រទេសមួយដែលរងគ្រោះដោយសារសង្គ្រាម ប្រជាពលរដ្ឋរាប់ពាន់ម៉ឺននាក់ ទទួលរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅជាប្រទេសដែលគ្មានពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា កម្ពុជាត្រូវចូលរួមជាមួយសមាជិកនៃអង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសផ្តល់សច្ចាប័នស្តីពីការមិនប្រើប្រាស់គ្រាប់មីន។ ពាក់ព័ន្ធបញ្ហានេះ សម្តេចបន្តថា កម្ពុជាបានធ្វើកិច្ចការជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះរហូតទទួលបានលទ្ធផលល្អ ដោយបណ្តាខេត្តជាច្រើននៅកម្ពុជាត្រូវបានប្រកាសថា ជាខេត្តអស់គ្រាប់មីន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ចំណុចទាំងអស់នេះ ពិតធ្វើឱ្យយើងនឹកឃើញដល់គុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន មានចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការដឹកនាំ ផ្តួចផ្តើម អស់រយៈពេលរាប់ទស្សវត្សរ៍កន្លងមកនេះ បានខិតខំធ្វើការជាជំហានៗរហូតដល់បញ្ចប់សង្គ្រាម បញ្ឍប់ដាក់គ្រាប់មីនថ្មី និងដោះគ្រាប់មីនមិនទាន់ផ្ទុះគ្រប់ប្រភេទចេញឱ្យអស់ផ្ទៃដីកម្ពុជា។ ដែលនេះ គឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជានៅថ្នាក់អន្តរជាតិ និងការមិនចូលរួមគាំទ្រនូវសង្គ្រាម និងខិតខំស្វែងរកនូវសន្តិភាពសម្រាប់ប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺកម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ៕

អត្ថបទទាក់ទង